ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោ៖ កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិតកំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»
Mon,10 July 2023 (Time 10:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 199នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅ​ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិត​​កំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការ​ណ៍​​រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ នេះបើតាមសុន្ទរកថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុង «កិច្ចប្រជុំជាន់​ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្មភាពសកល​សម្រាប់ការ​អភិវឌ្ឍរួម» តាមរយៈប្រព័ន្ធ​វីដេអូ នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោបន្ដថា បច្ចុប្បន្នកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាលឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និងបរិស្ថាន។ ក្នុងបរិបទនេះ បានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញ «គំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយលោកប្រធានាធិបតី ស៊ី ជីនពីង បាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឲ្យបានរបៀបវារៈឆ្នាំ២០៣០។

សម្ដេចតេជោបន្ថែមថា ក្នុងបរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល ការលើកកម្ពស់ការជួយបំពេញ ឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់មិនអាចខ្វះបាន តាមរយៈការដាក់ចេញសកម្មភាពអនុវត្តន៍ ជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស ការកាត់បន្ថយតម្លាតឌីជីថល ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និងសកល ការជំរុញការវិនិយោគដោយផ្ទាល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងចាប់ឲ្បានកាលានុវត្តភាពក្នុងប្រទេសនីមួយៗ។

ជាមួយគ្នានេះ សម្ដេចតេជោយល់ថា គប្បីមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និង យន្តការសហប្រតិបត្តិការ ជាពិសេសការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានា សំដៅធានាបានប្រសិទ្ធភាព ក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិនបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានដាក់ចេញនូវ សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ខ្ញុំជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
349 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8871 នាក់
ខែនេះ :
29227 នាក់
3 ខែនេះ :
93030 នាក់
សរុប :
964323 នាក់