ថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី
Sat,23 August 2025 (Time 10:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ច​ប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០​២៥ និងលើកទិសដៅអនុវត្តន៍ការងារបន្តនាខែខាង​មុខ ក្រោ​ម​អធិ​បតីភាពលោកឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី និង​មាន​ការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយ​រងការិយាល័យជំនាញលោក មេបញ្ជា​ការ មេបញ្ជាការរង ទទួលសេ​នាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ៣០៣​/៦២១ លោកអធិការ អធិការរងទទួលផែនសេនា​ធិការនគរបាលក្រុង/ស្រុកទាំង​៥ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេ​ភាគីទាំង៣ លោកនា​យប៉ុស្តិ៍នគរបាលរដ្ឋ​បាលឃុំ/សង្កាត់ទាំង២១ ផងដែរ។

លោកឧត្តម​សេនី​យ៍ទោ ស្នងការ បានមានប្រ​សាស​ន៍​បើកកិច្ចប្រជុំនិងបានអនុ​ញ្ញាតឱ្យលោកវរសេ​នីយ៍ឯក ម៉ិញ ឈុន នាយ​ការិយា​ល័យសរុបផែន​ការឡើងអានរបាយ​ការ​ណ៍​សង្ខេបស្តីពីកិច្ច​ប្រជុំ​ត្រួតពិ​និ​ត្យ​ការ​ងារប្រចាំ ខែ​សីហា និងលើកទិស​ដៅអនុវត្តបន្តនាខែខាងមុខ និងបានអានខ្លឹមសារស្តីពីការផ្សព្វផ្សា​យលក្ខណ:សម្បត្តិទាំងប្រាំ ទៅលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ទន្ទឹមនោះផងដែរ លោកឧត្តម​សេនី​យ៍ទោ ស្នង​ការ បានអនុញ្ញាតឱ្យលោកស្នងការរង ព្រម​ទាំងលោកនាយការិយាល័យជំនាញព្រមទាំងលោកអធិការនគរបាលក្រុង/ស្រុក និងលោកនា​យ​ប៉ុស្តិ៍នគរបាលរដ្ឋបាលលើកយកទាំងបញ្ហាប្រឈមមួយចំនួន និងការងារដែលសម្រេចបាន លោកឧត្តម​សេនី​យ៍ទោ ស្នង​ការ បានជំរុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ឃុំ/សង្កាត់ នៅគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ឃុំ/សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាពកម្លាំងនិងត្រូវធ្វើការកំណត់ម៉ោងពេលវេលាម៉ោងបំរើការងារអោយបានច្បាស់​លាស់​ និងបន្តយកចិត្តទុកដាក់បង្កើននូវការផ្តល់អត្តស​ញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនិងអ្នកដែលមានអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពផងដែរ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានផ្ដល់ជូននូវកុំព្យូទ័រចំនួន​ ២០គ្រឿង ទៅដល់ការិយាល័យចំនួន​ ២០ការិយាល័យផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
592 នាក់
ម្សិលមិញ :
2563 នាក់
សប្តាហ៍នេះ :
8091 នាក់
ខែនេះ :
34269 នាក់
3 ខែនេះ :
126216 នាក់
សរុប :
1336747 នាក់