ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយ កម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការស្រាវជ្រាវករណីបង្កហិង្សា មួយករណី បង្កដោយយុវជន 02ក្រុម នៅចំណុចភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាលទ្ធផលនៃការស្រាវជ្រាវបានធ្វើការកំណត់ និងនាំខ្លួន យុវជន02ក្រុម សរុប08នាក់ ដើម្បីធ្វើការសាកសួរ ក្រុមទី011.ឈ្មោះ អេប វីត ភេទប្រុសអាយុ20 ឆ្នាំ 2.ឈ្មោះ សិញ សល់ភេទប្រុស អាយុ16 ឆ្នាំ3.ឈ្មោះសូ សេរីពុទ្ធិភេទប្រុស អាយុ16 ឆ្នាំ4.ឈ្មោះកឿប រនតៈ ភេទប្រុស អាយុ16 ឆ្នាំ5.ឈ្មោះចិត្ត ណាវីន ភេទប្រុស អាយុ15 ឆ្នាំ ក្រោយធ្វើការសាកសួររួច ឈ្មោះ អេប វីត ភេទប្រុសអាយុ20 ឆ្នាំ រស់នៅភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆ្លើយសារភាពថា កាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2025 វេលាម៉ោង21និង20នាទី ខ្លួននិងបក្ខពួកមានគ្នា5នាក់ បានធ្វេីសកម្មភាព ជិះម៉ូតូដេញតាមនិងយកដុំថ្មគប់ទៅលើក្រុមម្ខាងទៀត ពិតប្រាកដមែន មូលហេតុ ខឹងមើលមុខឌឺដង ។ក្រុមទី021.ឈ្មោះ ថូន ថេត ភេទប្រុស អាយុ 17ឆ្នាំ2.ឈ្មោះហូ សុខហេង ភេទប្រុស អាយុ 20ឆ្នាំ3.ឈ្មោះមឿង សុវណ្ណ ភេទប្រុស អាយុ 19ឆ្នាំ ក្រោយធ្វើការសាកសួររួច ឈ្មោះមឿង សុវណ្ណ ភេទប្រុស អាយុ 19ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកមានគ្នា3នាក់ បានធ្វេីសកម្មភាព យកកយកកាំបិតដងដែក កាប់ទៅលើក្រុមម្ខាងទៀត តែមិនចំ ចំតែម៉ូតូ ពិតប្រាកដមែន មូលហេតុ ខឹងក្រុមម្ខាងទៀតជិះម៉ូតូដេញតាមនិងយកដុំថ្មគប់ខ្លួន ។+វត្ថុតាងដកហូតរួមមាន ក្រុមទី01-ទូរស័ព្ទ ០៣គ្រឿង (ចាស់)-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម សេរីឆ្នាំ២០២២ លេខតួលេខម៉ាសុីនND125ME 6195208 ពាក់ស្លាកលេខ 1AQ 7278 បាត់ដំបង។ក្រុមទី02-កាំបិតដងដែក ចំនួន ១-ទូរស័ព្ទ ចំនួន ២គ្រឿង ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា