ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។ ការថ្លែងបញ្ជាក់ដូច្នេះក្នុងឪកាសដែល ឯកឧត្ដមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី”ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា”នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់បន្ថែមថា ដើម្បីស្វែងយល់ និងវាស់វែងស្ថានភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រុមការងាររៀបចំរបាយការណ៍បានអនុវត្តវិធីសាស្ត្រចម្រុះ ដោយដាក់បញ្ចូលទាំងគុណវិស័យ និងបរិមាណវិស័យក្នុងបែបផែននៃការប្រមូលទិន្នន័យ៖១/ ការពិនិត្យលើឯកសារដែលមានស្រាប់ (Desk Review) ។ ប្រភពព័ត៌មានសម្រាប់ការសិក្សារាប់បញ្ចូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។២/ ការស្ទង់មតិត្រូវបានអនុវត្តដោយបានបញ្ជូនកម្រងសំណួរសរុបចំនួន ៣៥០ កម្រងសំណួរ ទៅកាន់ អ្នកសារព័ត៌មានដែលត្រូវបានជ្រើសរើសដោយចៃដន្យ (Random Sampling) ចំនួន ៣៥០ នាក់ នៅក្នុង ២៥ រាជធានី-ខេត្ត។ កម្រងសំណួរត្រូវបានបែងចែកជាពីរផ្នែកធំៗ ដែលផ្នែកទី១ ផ្តោតលើព័ត៌មានប្រជាសាស្រ្ត និងផ្នែកទី២ ផ្តោតលើទស្សនៈអ្នកសារព័ត៌មាន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ អ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងការស្ទង់មតិ បានបំពេញចម្លើយក្នុងកម្រងសំណួរដោយឯករាជ្យ អនាមិក ផ្អែកតាមឆន្ទៈនិងការយល់ឃើញផ្ទាល់ខ្លួន ដោយគ្មានការត្រួតពិនិត្យ ឬស្ថិតក្រោមឥទ្ធិពលរបស់ជនណាម្នាក់ឡើយ។ ក្រោយការបំពេញចប់ កម្រងសំណួរទាំងអស់ត្រូវបានប្រមូលមកវិញ សម្រាប់បម្រើដល់ការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកំព្យូទ័រនិងការវិភាគគ្រប់ជ្រុងជ្រោយ។ ក្នុងចំណោមកម្រងសំណួរដែលត្រូវបានអនុវត្ត កម្រងសំណួរយកជាការបានសម្រាប់ការវិភាគមានចំនួន ៣៤១ កម្រងសំណួរ ។៣/ ការបង្ហាញទស្សនៈ និងផ្តល់មតិយោបល់ពីឥស្សរជន និងបុគ្គលជាន់ខ្ពស់សំខាន់ៗក្នុងវិស័យព័ត៌មាន។បុគ្គលសំខាន់ៗក្នុងវិស័យព័ត៌មានរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មានជាតិនិងបរទេស សារព័ត៌មានសហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សា សរុបចំនួន ១១ រូបដែលចូលរួមឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា។ឯកឧត្តមបន្ថែមថា ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការសិក្សាស្រាវជា្រវបានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១ នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថា “សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ” ក្នុងនោះ ៧១% ឆ្លើយថា “សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ” និង ៨,៨% ឆ្លើយថា”សេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត”។ ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយសំបូរបែបនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន ហើយមនុស្សចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ទន្ទឹមនេះ មនុស្សចំនួនស្ទើរតែ ១០០% នៃចំនួនអ្នកឆ្លើយ នឹងការស្ទង់មតិសរុបបានផ្តល់សារៈសំខាន់ដល់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដែលពួកគេបានប្រកាន់ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៣៤១ នាក់ មានមនុស្សចំនួនត្រឹម ៣៣,៣ មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ហើយអ្នកសារព័ត៌មានដែលបានទទួលការបណ្តុះបណ្តាលជំនាញសារព័ត៌មានពីមហាវិទ្យាល័យមានចំនួនត្រឹម ២,២៥% ប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា