ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងងសាធារណការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានជិត៨ពាន់ផ្លាក ទទួលបានថវិកាជិត១៥លានដុល្លារ
Fri,01 October 2021 (Time 01:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 337នាក់)

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលបើកផ្លាកលេខពិសេសផ្ទាល់ខ្លួន រហូតមកដល់ពេលនេះ ក្រសួងសាធារណការ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៧៥៧៨ផ្លាក ហើយទទួលបានថវិកាប្រមាណ ១៤,៩៧៨,១៥១ដុល្លារអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងការលក់ផ្លាកលេខពិសេស។

នៅក្នុងឱកាសជាវាគ្មិននៃកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឈ្មោះថា «MPWT LIVE SHOW» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ កុយ សុដានី បានបញ្ជាក់ទៀតថា ការលក់ផ្លាកលេខពិសេសនេះដែរសម្រាប់រយៈពេល៩ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះជាង៩ខែដើមឆ្នាំ២០២០ ដោយសារតែមានបញ្ហាកាផ្ទុះឡើងនៃជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើន ក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
844 នាក់
សប្តាហ៍នេះ :
5349 នាក់
ខែនេះ :
31473 នាក់
3 ខែនេះ :
68581 នាក់
សរុប :
758447 នាក់