ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងសុខាភិបាលជំរុញឱ្យអាជ្ញាធរត្រូវស្វែងរកដំណោះ ស្រាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា
Fri,01 October 2021 (Time 01:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 283នាក់)

ខេត្តមណ្ឌលគិរី ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានស្នើឱ្យអាជ្ញាធរត្រូវស្វែងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ឱ្យទទួលបានការចាក់វ៉ាក់សាំងដែលអាចឱ្យពួកគាត់មានវ៉ាក់សាំងក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងអាជ្ញាធរស្រុកជាច្រើនរូប ដែលប្រព្រឹត្តទៅនៅវិទ្យាល័យអូររាំង ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា បច្ចុប្បន្ននេះដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានវឌ្ឍនភាពគួរជាទីមោទន ខណៈដែលខេត្តមួយចំនួន បានបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩រួចទៅហើយ។

លោកជំទាវបន្តថា ជាមួយនឹងការជិតឈានទៅសម្រេចគោលដៅចាក់វ៉ាក់សំាងនេះ ក៏នៅមានសេសសល់ប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូចនេះ គ.វ.ក-១៩ ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរិះរកគ្រប់មធ្យោបាយក្នុងការចុះទៅចាក់វ៉ាក់សាំង ឱ្យប្រជាពលរដ្ឋបានគ្រប់គ្នានៅក្នុងមូលដ្ឋាន នៅទូទាំងខេត្ត ដើម្បីបង្កើតភាពស៉ុំានៅសហគមន៍ រួមទាំងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។

លោកជំទាវ បានបន្តទៀតថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលគាត់រស់នៅក្នុងតំបន់ដាច់ស្រយាលពិបាកក្នុងការធ្វើដំណើរមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩នេះ អាជ្ញាធរមូលដ្ឋានរួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងនេះទៅចាក់ជូនពួកគាត់ដល់ក្នុងសហគមន៍តែម្តង ដើម្បីឱ្យពួកគាត់អាចទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
819 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5430 នាក់
ខែនេះ :
32056 នាក់
3 ខែនេះ :
71304 នាក់
សរុប :
758348 នាក់