ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ខ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការដាក់ឲ្យប្រើប្រាស់ នូវផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០១៩-២០២៩ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធ zoom ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានលើកឡើងអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ វិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត” និង “អភិវឌ្ឍន៍កុមារ គឺជាកូនសោរដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង” ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារ ជាការងាររបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងត្រូវរួមគ្នាបំពេញការងារជាពហុវិស័យដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា។លើសពីនេះទៀត កិច្ចការពារកុមារ ក៏ត្រូវបានពិភពលោក បាន និងកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានគ្រប់ទម្រង់ផងដែរ ហើយកម្ពុជា ជាប្រទេសដែលកំពុងបោះជំហានទៅមុខ ក្នុងការចួលរួមលើកិច្ចការងារនេះយ៉ាងសកម្ម សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នងការផ្តល់នូវការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ គឺចាក់វ៉ាក់សាំងបានជាង ១៣លាននាក់ គឺស្មើរនឹងជិត ៨៣% ដែលការចាក់វ៉ាក់សាំងនេះគីជាគោលដៅចំបង ក្នុងការឈានទៅរកការបើកសាលារៀនឡើងវិញ និងដាក់ឲ្យដំណើរការប្រក្រតីប្រទេសជាតិឡើងវិញ ។លោកជំទាវក៏បានផ្តល់នូវអានុសាសន៍ចំនួន ១១ចំណុច ដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំ ក្នុងបុព្វហេតុកិច្ចការពារកុមារនេះ លោកជំទាវក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាលជាដៃគូរអភិវឌ្ឍន៍ រួមគ្នាបន្តពង្រឹងការអនុវត្តបទដ្ឋានច្បាប់ដែលមានជាធរមានប្រកបដោយសង្គតិភាព ក្នុងការបង្ការ ទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារ ព្រមទាំងរួមគ្នាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌សង្គមប្រកបដោយសមធម៌ ដោយខិតខំបង្កើតនិងបង្កើនឱកាសនៃការចូលរួមកិច្ចការពារ និងការទទួលបានផលប្រយោជន៍ស្មើៗភាពគ្នា សម្រាប់ជីវភាពសា-ធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម អប់រំ វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពអភិវឌ្ឍន៍ផ្សេងៗទៀត មាន ដូចតទៅ ៖១. បន្តជំរុញដំណើរការយន្តការសម្របសម្រួលដែលមានស្រាប់ ដើម្បីលើកកម្ពស់កិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជាពិសេសបង្កើនការយកចិត្តទុកដាក់លើជំនួយបច្ចេកទេស និងធនធាន ដោយធានាបាននូវការដោះស្រាយបញ្ហាកុមារឲ្យបានទាន់ពេលវេលា ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ ដែលជាសរសរទ្រូងសម្រាប់ប្រទេសជាតិ។២. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់បញ្ចូលសកម្មភាពដែលបានលើកនៅក្នុងផែនការ អនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ទៅក្នុងផែនការយុទ្ធសាស្រ្តថវិកា និងថវិកាកម្មវិធីប្រចាំឆ្នាំ។៣. ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានគម្រោងកម្មវិធីពាក់ព័ន្ធកិច្ចការពារកុមារ សូមយកសកម្មភាពនៅក្នុងផែនការនេះ ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួន និងជួយពង្រឹងដំណើរការយន្តការដែលមានស្រាប់ ដើម្បីធានាបានដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សិទ្ធិកុមារឱ្យកាន់តែប្រសើរឡើង។៤. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការលើកកម្ពស់ការអនុវត្តផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវដើរតួនាទីជា យន្តការច្រកចេញចូលតែមួយ ក្នុងវិស័យកិច្ចការពារកុមារនៅកម្ពុជា ព្រមទាំងពង្រឹងការតាមដាន និងវាយតម្លៃទៅលើគុណភាពនៃការអនុវត្តកម្មវិធីប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។៥. គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា ត្រូវបន្តចូលរួមក្នុងការបង្ការ ទប់-ស្កាត់ ការអន្តរាគមន៍ ការផ្តល់សេវានិងការឆ្លើយតបលើបញ្ហាកុមារដែលមានលក្ខណៈជាពហុវិស័យ និងជាប្រព័ន្ធឲ្យជាក់លាក់ សំដៅលើកកម្ពស់ការអនុវត្តប្រព័ន្ធទាំង៤ រួមមាន ៖ ប្រព័ន្ធអប់រំនិងផ្សព្វផ្សាយ, ប្រព័ន្ធសុខាភិបាល, ប្រព័ន្ធសុខុមាលភាព និងប្រព័ន្ធយុត្តិធម៌ ឱ្យមាន ប្រសិទ្ធភាព និងត្រូវផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តការលើកកម្ពស់សេវាសង្គមកិច្ច ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មកុមាររងគ្រោះ និងងាយរងគ្រោះ ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំជំនួសចំពោះកុមារនៅក្នុងមណ្ឌល និងសហគមន៍ ដោយផ្តោតលើយុទ្ធសាស្រ្តនៃគោលនយោបាយនេះគឺប្រព័ន្ធសុខុមាលភាព។៧. ពិនិត្យលទ្ធភាពក្នុងការវិនិយោគលើធនធានមន្រ្តី ដែលទទួលបន្ទុកការងារសង្គមកិច្ច តាមបណ្តាឃុំ សង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច គាំពារកុមារឲ្យដល់សហគមន៍ ជាពិសេសយកចិត្តទុកដាក់ចំពោះកុមាររងគ្រោះនិងងាយរងគ្រោះ កុមារត្រូវបានគេបោះបង់ កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ច គ្រប់រូបភាព។៨. ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេសតាមប្រព័ន្ធអនឡាញទៅក្នុងវេទិកាសាធារណៈនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតាបិតា អាណា-ព្យាបាល អាជ្ញាធរសមត្ថកិច្ចបានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។៩. ពិនិត្យតាមដាន និងវាយតម្លៃភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ ការផ្លាស់ប្តូរឥរិយាបទ និងការអនុវត្តលើកិច្ចការពារកុមារ សំដៅលើកកម្ពស់ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។១០.សម្របសម្រួលធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធនៃការប្រមូលទិន្នន័យ ការត្រួតពិនិត្យ ការវិភាគ និងការរាយការណ៍អំពីករណីកុមារ ជាពិសេស ត្រូវបង្កើតប្រព័ន្ធព័ត៌មានទិន្ន័យកុមារ (Child Right Information System) សម្រាប់កម្ពុជា ដោយមានការបែងចែកតាមភេទ និងអាយុ ព្រមទាំងទម្រង់សិទ្ធិធំៗទាំង៤ របស់កុមារ។ ស្របជាមួយគ្នានេះដែរ គួរបង្កើនការវិភាជថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីដំណើរការសកម្មភាពប្រកបដោយនិរន្តភាព ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវីល ភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិនិងសុខុមាលភាពកុមារនៅកម្ពុជា។១១.លើកកម្ពស់ការកសាងសមត្ថភាពអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដែលធ្វើការពាក់ព័ន្ធជាមួយកុមារ ជាពិសេស អនុវត្តន៍តាមគោលការណ៍មិនរើសអើង ដោយស្តាប់មតិយោបល់របស់កុមារ ដោយឆ្លើយតបទៅនឹងសេចក្តីព្រួយបារម្ភនិងបញ្ហាប្រឈមនានា ហើយផ្តល់សិទ្ធិដល់កុមារ ក្នុងការចូលរួមដំណើការផ្សេងៗដែលទាក់ទងនឹងសេចក្តីសម្រេចចិត្ត រួមទាំងការចូលរួមរបស់កុមារមានពិការភាព និងយេនឌ័រផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា