ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទីតាំង ២កន្លែង សម្រាប់យកវត្ថុសំណាកដើម្បីរកមេរោគកូវីដ១៩
Fri,01 October 2021 (Time 01:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 466នាក់)

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់អំពីការរៀបចំទីតាំងចំនួន២កន្លែង សម្រាប់យកវត្ថុសំណាក ពីបងប្អូនប្រជាជនទូទៅ ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ។

ដើម្បីធានាឲ្យការបើកដំណើរការឡើងវិញ នូវសេដ្ឋកិច្ច សង្គម ធានាដល់ប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជារក្សានិរន្តរភាព នៃការបើក សាលារៀនឡើងវិញ សម្រាប់កូនចៅប្រជាពលរដ្ឋទូទៅ បានសិក្សារៀនសូត្រ ជាធម្មតានៅតាមសាលារៀន ការបើកឡើងវិញ នូវសកម្មភាពលក់ដូរនៅតាមទីផ្សារនានា ការបើកឡើងវិញនូវការងារ មុខរបរមួយចំនួន -ល- គឺជាការចាំបាច់ដែលខានមិនបាន។

ដើម្បីធានាទប់ស្កាត់ ការចម្លងមេរោគដ៏សាហាវនេះ នៅក្នុងសហគមន៍ បន្ទាប់ពីបានចាក់វ៉ាក់សាំងហើយ ត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល និងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ស្របតាមការអំពាវនាវរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងត្រូវចេះពិនិត្យ តាមដានសុខភាពផ្ទាល់ខ្លួន និងសុខភាពសមាជិកក្រុមគ្រួសារ យើងជាប្រចាំផងដែរ។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានរៀបចំទីតាំងចំនួន២ សម្រាប់យកវត្ថុសំណាកពីបងប្អូនប្រជាជនទូទៅ ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
296 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7995 នាក់
ខែនេះ :
32464 នាក់
3 ខែនេះ :
120932 នាក់
សរុប :
1358190 នាក់