ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កូនឈើចម្រុះជាង៥ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកជូនសាធារណជន
Wed,13 October 2021 (Time 09:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 342នាក់)

ខេត្តសៀមរាប ៖ កូនឈើចម្រុះចំនួន ៥,១១៤ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ កូនឈើទាំងនោះ ត្រូវបានប្រគេនជូនដល់ព្រះសង្ឃ ព្រមទាំងដល់សាធារណជន ដែលបានស្នើសុំយកទៅដាំនៅទីតាំងវត្តអារាម សាលារៀន ដីឯកជន និងទីតាំងផ្សេងៗទៀតទាំងក្នុងខេត្តសៀមរាប និងបណ្ដាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។

ដើមឈើដែលផ្តល់ជូននៅពេលនោះរួមមាន៖

– ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,១៤០ដើម ដើម្បីយកទៅដាំបន្ថែមលំអក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល៤០០ដើម រំដួល១០០ដើម ថ្កុល២០០ដើម ផ្ញៀវ១០០ដើម គូលែន១០០ដើម និងម៉ាក់ប្រាង៤០ដើម ។

– ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាវិសាលវង្ស ឆយ រតនៈ គង់នៅវត្តព្រះឥន្ទកោសីយ៍ ចំនួន១,២០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជប់រំដេង ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងដាំលម្អសងខាងផ្លូវនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើជូនតំណាងវរៈសេនាតូចការពារអាកាសនៃយោធភូមិភាគទី៤ ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅបរិវេណកងអនុសេនាធំទី១ និងទី២ ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងដាំនៅបរិវេណទីបញ្ជាការវរៈសេនាតូច ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម និងច្រេស៥០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៤៤០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងនៅនាយកដ្ឋាន។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម រំដួល១០០ដើម និងក្ងោកតូច៤០ដើម។

– ផ្តល់កូនឈើជូនលោក ជិន ម៉ារឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៣៤ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម ច្រេស៥ដើម រំដួល៤ដើម អង្គារបុស្ស៣ដើម ថ្កុល៣ដើម ក្ងោកធំ២ដើម និងក្ងោកតូច២ដើម ។

– ផ្តល់កូនក្ងោកជូនតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ចំនួន២,០០០ដើម ដើម្បីយកទៅដាំលំអនៅតាមបណ្តាឃុំនានាជាប់នឹងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៨ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
550 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6322 នាក់
ខែនេះ :
32572 នាក់
3 ខែនេះ :
69467 នាក់
សរុប :
759710 នាក់