ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ពិធីប្រកាសចូលកាន់មុខតំណែងនេះបានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ថង សាវុន បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈអធិបតី ព្រមទាំងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តរតនគិរីសម្រេចបាន រួមទាំងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តនាពេលកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានថ្លែងប្ដេជ្ញាចិត្តសម្រាប់ការចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តរតនគិរីពីសម្ដេចក្រឡាហោម ស ខេង។អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តម ថង សាវុន ដែលក្នុងរយៈពេលកន្លងមកបានខិតខំបំពេញភារកិច្ចដឹកនាំ សម្របសម្រួល សហការជាមួយក្រុមប្រឹក្សា មន្រ្តីរាជការស៊ីវិល កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើឱ្យខេត្តរតនគិរីមានការអភិវឌ្ឍរីកចំរើន ការពារបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សារណៈ ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទោះបីចុងក្រោយនេះមានការប្រឈមការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះ សម្ដេចបានស្នើក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់សូមផ្ដល់ការគាំទ្រឯកឧត្តម ញ៉ែម សំអឿន ក្នុងការកិច្ចការបំរើជាតិ និងប្រជាជន ក្នុងឋានៈជាអភិបាលថ្មីនៃគណៈអភិបាលខេត្តរតនគិរី។សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តរតនគិរី បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលជាគន្លឹះនៃធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងខិតខំបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលដាក់ចេញដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ សម្ដេចក្រឡាហោមបានបន្តផ្ដល់ការណែនាំអំពីស្ថានភាពនៃការរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃការបំពេញភារកិច្ច ជាក់ស្ដែងការប្រារព្ធពិធីប្រកាសអភិបាលខេត្តដែលរៀបចំនៅទីតាំងបរិវេណខាងក្រៅ កាត់បន្ថយអ្នកចូលរួម ពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតនាពេលនេះគឺវិធីរៀនរស់ជាមួយកូវីដ-១៩ហើយ។សម្ដេចឧបនាយករដ្ឋមន្រ្តីបានណែនាំអភិបាលខេត្តថ្មី រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពិសេសកម្លាំងការពារព្រំដែន សូមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ សម្ដេចក៏បានណែនាំឱ្យខិតខំថែរក្សា និងការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អ។ទន្ទឹមនឹងការបន្តលើកទឹកចិត្តឱ្យខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនៈឱ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំប្រមូល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ បើកចិត្តឱ្យបានទូលាយដើម្បីទទួលយកមតិរិះគន់កែលម្អរ និងសំណូមពរនានាពីប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា។ ជាមួយគ្នានេះ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យបានល្អ ផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយ។សម្ដេចក៏បានបន្តមានប្រសាសន៍អំពីដំណើរការនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសវឌ្ឍនភាពនៃការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច ពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដើម្បីថ្នាក់ដឹកនាំមូលដ្ឋាន មានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ កាន់តែមានលទ្ធភាពក្នុងការបំរើសេវាធារណៈ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋដែលនៅកៀកនឹងខ្លួនឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចក្រឡាហោមក៏បានណែនាំឱ្យមន្រ្តីរាជការមូលដ្ឋានទាំងអស់ សូមខិតខំកៀគរការគាំទ្រពីប្រជាពលរដ្ឋបានសកម្ម ដើម្បីធានាការអនុវត្តគោលនយោបាយនានា រួមទាំងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលប្រសើរ។សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតសកល និងអសកលជាបន្តបន្ទាប់ទៀត ដោយបានណែនាំឱ្យមានការចូលរួមធ្វើឱ្យដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ដ្បិតការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ក្រុងស្រុកខណ្ឌ និងរាជធានីខេត្តនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ សម្ដេចបានស្នើឱ្យគណៈអភិបាល និងក្រុមប្រឹក្សា ត្រូវមានកិច្ចសហការគ្នាអនុវត្តភារកិច្ចតាមច្បាប់ឱ្យបានល្អ។ជាការកត់សំគាល់ ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តរតនគិរី ត្រូវពិភាក្សាគ្នាដើម្បីរៀបចំសមាភាពអភិបាលរងខេត្តម្នាក់មកជំនួសឯកឧត្តម ញ៉ែម សំអឿន ដែលឡើងពីអភិបាលរងខេត្ត មកធ្វើជាអភិបាលខេត្ត ក្នុងនោះសម្ដេចបានស្នើឱ្យពិនិត្យលទ្ធភាពផ្ដល់អាទិភាពជូនមន្រ្តីជាជនជាតិដើមភាគតិច៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា