ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្ដម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុងស្វាយរៀង
Wed,13 October 2021 (Time 09:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 258នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់រដ្ឋបាលក្រុងស្វាយរៀង ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ពីចម្ងាយ។

មានប្រសាសន៍ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្តម អភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ បើទោះបីជានៅក្នុងបរិបទជំងឺកូវីដ-១៩ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្មតាំងពីដំណាក់កាល ដំបូងរហូតមកដល់ពេលនេះ គឺក្នុងគោលបំណងស្វែងរកការគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពនានា របស់ខ្លួនសម្រាប់ឆ្នាំខាងមុខពីបណ្តាមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជន ដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការដែលជាការប្រសូតិចេញ ពីឆន្ទៈ និង សំណូមពរនៃផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើ គោលការណ៍ជាមូលដ្ឋាន នៃអភិបាលកិច្ចល្អ ដោយគិតគូរ អំពីសេវាសាធារណៈ ដើម្បីបម្រើ ឬផ្តល់សេវាផ្សេងៗ ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងបង្ហាញពីឆន្ទៈចូលរួមក្នុងការកសាងអភិវឌ្ឍន៍ មូលដ្ឋានផ្ទាល់របស់ខ្លួន បើកឱកាសជូនសាធារណជនអាចឃើញដឹងឮនូវអ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ និងបម្រុងនឹងធ្វើក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាអនាគត រួមសុខ រួមទុក្ខ ជាមួយ ប្រជាពលរដ្ឋ និងប្រតិបត្តិការប្រកបដោយតម្លាភាពគណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

ឯកឧត្តមក៏បានសូមសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ក្ដាប់ឲ្យបាននូវធាតុចូលនានាដែលទទួលបានពីអង្គសិក្ខាសាលានៅថ្ងៃនេះ និងយកធាតុចូលទាំងនោះសម្រាប់ធ្វើជាមូលដ្ឋានដើម្បីច្របាច់បញ្ចូលគ្នាឈានទៅ កែសម្រួលបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះទៅទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត និងមន្ទីរផែនការ ខេត្តឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្រ្តីការិយាល័យគាំទ្រឃុំ-សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ពេលវេលាតាមកាលកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
436 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6208 នាក់
ខែនេះ :
32458 នាក់
3 ខែនេះ :
69353 នាក់
សរុប :
759596 នាក់