ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្លិបអ្នកកាសែតកម្ពុជារៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ការចុះបញ្ជីស្ថាប័ន និងអង្គការសារព័ត៌មាន»
Fri,15 October 2021 (Time 07:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 550នាក់)

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចពិភាក្សាសារព័ត៌មានតាមប្រពន្ធ័ហ៊្សូម (Zoom Meeting) ស្តីពី«ការចុះបញ្ជីស្ថាប័ន និងអង្គការសារព័ត៌មាន»។

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក ឈរ ប៉េងអាន អនុប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក អាន សំណាង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានដែលមកពីបណ្តាអង្គភាពផ្សេងៗជាង៨០នាក់។

ក.អ.ក រៀបចំកិច្ចពិភាក្សាសារព័ត៌មាននេះ​គឺដើម្បីអ្នក​សារព័ត៌មាន​បានស្វែងយល់ឲ្យកាន់តែច្បាស់អំពីគោលបំណងនីតិវិធី និងសារប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមទាំងការចុះបញ្ជីនៅក្រសួងមហាផ្ទៃសម្រាប់អង្គការ សមាគម និងក្លិបសារព័ត៌មាននៅកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
491 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8190 នាក់
ខែនេះ :
32659 នាក់
3 ខែនេះ :
121127 នាក់
សរុប :
1358385 នាក់