ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ត្រូវបង្កើនការផ្តល់ពូជដំណាំដែលមានទិន្នផលល្អ ដល់កសិករដាំដុះឲ្យបានច្រើន ដើម្បីក្លាយជាផលិតផលប្រចាំខេត្ត ព្រោះវាមានតម្រូវការខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ
Tue,19 October 2021 (Time 02:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 347នាក់)

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវបង្កើនការផ្តល់ពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករដាំដុះឲ្យបានច្រើន ដើម្បីក្លាយជាផលិតផលប្រចាំខេត្ត ព្រោះវាមានតម្រូវការខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ ឯកឧត្តម ថង សាវុន ថ្លែងក្នុងពិធីចែកពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ ថ្លែងនូវការកោតសសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំសហការស្រាវជ្រាវជាមួយសកលវិទ្យាល័យកសិកម្ម រកពូជដំណាំដែលជាតម្រូវការទីផ្សារ និងមានការបញ្ជាទិញច្រើនក្នុងតម្លៃខ្ពស់។ ឯកឧត្តម អភិបាលខេត្តបន្តថា ដោយសារខេត្តមណ្ឌលគិរី មានស្ថានភាពភូមិសាស្ត្រអាកាសធាតុខុសប្លែកពីបណ្តាខេត្តដទៃ វាបានក្លាយជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋ ធ្វើទំនើបកម្មវិស័យកសិឧស្សាហកម្ម រួមមាន ដំណាំកាហ្វេ ទុរេន ដំឡូងបារាំង និងខ្ទឹមស ដែលនៅខេត្តផ្សេង ពិបាក់ក្នុងការដាំដុះ។ ដើម្បីអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋដែលធ្វើកសិកម្មឲ្យបានល្អប្រសើរ ដោយផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ទីរកសិកម្ម ត្រូវពង្រឹងការងារបច្ចេកទេសដាំដុះដំណាំធម្មជាតិដល់កសិករ ដើម្បីចាប់យកឱកាសក្តាប់ទីផ្សារលក់កសិផលរបស់ខេត្តមណ្ឌលគិរី ដល់ភ្ញៀវទេសចរទៅកម្សាន្តលេងក្នុងខេត្ត ជាពិសេស គឺកិត្តិនាមបន្លែផ្លែឈើធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលទទួលស្គាល់ពីមហាជន។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ការពិសោធន៍ប្រៀបធៀបពូជដំឡូងបារាំងនៅខេត្តមណ្ឌលគិរី ត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៦ ដល់២០១៨ បានធ្វើឡើងនៅទីតាំង រយៈកំពស់៧៥០ម៉ែត្រ ទៅ ៨៤០ម៉ែត្រ និងមានប្រភពពូជមកពីបណ្តាប្រទេសផ្សេងៗ វៀតណាម,កូរ៉េខាងត្បូង,អាឡឺម៉ង់,កាណាដា អាចដាំដុះបានទទួលបានទិន្នផលមធ្យម១៧តោន/ហិកតា ។ លោក បញ្ជាក់ថា ចំណែកការដាំខ្ទឹមស សាកល្បងនៅក្រុងសែនមនោរម្យ ជាលទ្ធផលឆ្នាំទី០១ ឃើញថាមានការដុះលូតលាស់ល្អ និងទទួលបានទិន្នផលជាមធ្យម១០តោន/ហិកតា។
សូមបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់វិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ដល់កសិករគម្រូចំនួន ០២នាក់ នៅក្រុងសែនមនោរម្យ បានចែកពូជដំឡូងបារាំង និងខ្ទឹមស ជូនប្រជាពលរដ្ឋចំនួន ៣២គ្រួសារ និងបានផ្តល់ម៉ាស៊ីនកិនកាហ្វេចំនួន ២គ្រឿងដល់សហគមន៍កាហ្វេប៊ូស្រាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1393 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9915 នាក់
ខែនេះ :
30271 នាក់
3 ខែនេះ :
94074 នាក់
សរុប :
965367 នាក់