ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ នៅក្នុងស្រុកកោះញែក
Tue,19 October 2021 (Time 08:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 302នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកកោះញែក អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំនុចភូមិអន្ទ្រេះ និងភូមិឈួល ក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ រដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផង បានធ្វើឱ្យឃុំមួយចំនួនតាមបណ្ដាលស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ស្រុកកោះញែករងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកកោះញែក ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេច ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល ជាពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ ។ ម៉្យាងទៀត ប្រជាពលរដ្ឋត្រូវបន្តការដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ ៕

តាមការឲ្យដឹងពីលោក ឌឹម នី អភិបាលស្រុកកោះញែក នៅស្រុកកោះញែកមានឃុំចំនួន៥ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ផ្លូវនិងស្ពានមួយចំនួនធំត្រូវទឹកលិចក្នុងរយៈពេលខ្លី រហូតមកទល់ពេលនេះជំនន់ទឹកភ្លៀង បានស្រកទៅវិញស្ទើរតែទាំងស្រុង ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ស្ពាននិង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
693 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6894 នាក់
ខែនេះ :
33131 នាក់
3 ខែនេះ :
69437 នាក់
សរុប :
760460 នាក់