ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ
Tue,19 October 2021 (Time 09:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 545នាក់)

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២១នេះ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងកងកម្លាំង ប្រធាន អនុប្រធានមន្ទីរ/អង្គភាព លោកអភិបាលក្រុង/ស្រុកពាក់ព័ន្ធ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្នុងគោលបំណង ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការអនុវត្តផែនការ ក្នុងការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ទទួលបានសន្តិសុខ និងសុវត្ថិភាព លើការងារជួសជុលនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដោយចាប់អនុវត្តពីខែ តុលា ឆ្នាំ២០២១នេះតទៅ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល បានស្នើដល់កងកម្លាំង មន្ទីរ/អង្គភាព អភិបាលក្រុង/ស្រុកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយមន្រ្តីបច្ចេកទេស ដែលកំពុងប្រតិបត្តិការ ក្នុងតំបន់អនុគម្រោង ឱ្យបានហ្មត់ចត់បំផុត លើវិធានការសន្តិសុខ ដើម្បីធានាបាននូវសុវត្ថិភាព ដល់ក្រុមការងារ ក៏ដូចជាគ្រឿងចក្រ កម្លាំងពលករ ដែលកំពុងអនុវត្តគម្រោង។

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
737 នាក់
សប្តាហ៍នេះ :
3757 នាក់
ខែនេះ :
31096 នាក់
3 ខែនេះ :
121480 នាក់
សរុប :
1340585 នាក់