ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរក្រុងបាវិតប្រើធម៌ក្តៅចុះរុះរើសំណង់ និងកាយបេតុងដែលសាងសង់រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ
Wed,20 October 2021 (Time 07:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 425នាក់)

ខេត្តស្វាយរៀង ៖ លោក វណ្ណ សុមុន្នី អភិបាលក្រុងបាវិតស្តីទី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះចុះផ្អាកការសាងសង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវ៣១៩សេ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោក វណ្ណ សុមុន្នី អភិបាលស្តីទីបានមានប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថា ម្ចាស់សំណង់ដែលសាងសង់រំលោភនៅលើដីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវ៣១៩សេនោះ មានឈ្មោះ ហ៊ុន ណង ហៅកឹង ដោយរដ្ឋបាលក្រុងបាវិតបានចុះផ្អាកការសាងសង់ចំនួន២លើករួចមកហើយ និងចុះធ្វើការណែនាំផ្ទាល់មាត់ជាមួយម្ចាស់សំណង់ចំនួន៥លើក ប៉ុន្តែម្ចាស់មិនចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនោះទេ។

លោកអភិបាលស្តីទីបានបន្តទៀតថា ចំពោះម្ចាស់សាងសង់សំណង់ខាងលើគឺអត់មានសុំច្បាប់អនុញ្ញាត ហើយរំលោភលើចំណីផ្លូវសាធារណៈ បើទោះបីអាជ្ញាធរចុះណែនាំជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយម្ចាស់សំណង់ខាងលើនៅតែលួចបន្តសាងសង់សំណង់ និងចាក់បេតុងដដែលមិនព្រមស្តាប់អាជ្ញាធរអ្វីឡើយ ទើបក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយ លោក វណ្ណ សុមុន្នី ប្រើធម៌ក្តៅចុះធ្វើការរុះរើ សំណង់ និងកាយបេតុង ដែលសាងសង់រំលោភនៅលើដីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវ៣១៩សេ ចេញ ហើយម្ចាស់ចូលរួមដែរ ប៉ុន្តែមិនមានការតវ៉ាអ្វីទាំងអស់។

ជាមួយគ្នានេះ លោក វណ្ណ សុមុន្នី អភិបាលស្តីទីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលម្ចាស់សំណង់ទាំងអស់មុនសងសំណង់អ្វីមួយត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាមុនសិនជៀសវាងដូចករណីនេះនាំឲ្យខាតបង់ និងអាចមានទោសទាន់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
6093 នាក់
ខែនេះ :
32078 នាក់
3 ខែនេះ :
96264 នាក់
សរុប :
1188199 នាក់