ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រយៈពេល៩ខែ អាជ្ញាធរជាតិអប្សរាផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ
Wed,20 October 2021 (Time 07:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 299នាក់)

ខេត្តសៀមរាប ៖ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ។ ជាក់ស្តែងចាប់ពីថ្ងៃទី០១ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លិខិតអនុញ្ញាតសាងសង់ចំនួន៣៩២ ករណី ដោយមានភ្ជាប់នូវគំនូសប្លង់ស្ថាបត្យកម្មខ្មែរត្រូវបានចេញជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់។

ការអនុញ្ញាតនោះរួមមាន៖ ខែមករា អនុញ្ញាតចំនួន៦១ ករណី ខែកុម្ភៈ អនុញ្ញាតចំនួន៧៣ ករណី ខែមីនា អនុញ្ញាតបានចំនួន៣៩ ករណី ខែមេសាអនុញ្ញាតចំនួន៣៣ ករណី ខែឧសភាអនុញ្ញាតបានចំនួន៤៨ ករណី ខែមិថុនា អនុញ្ញាតបានចំនួន១៣ ករណី ខែកក្កដា អនុញ្ញាតបានចំនួន៤១ ករណី ខែសីហា អនុញ្ញាតបានចំនួន៥៥ ករណី និងខែកញ្ញា អនុញ្ញាតបានចំនួន២៩ ករណីផងដែរ។

ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប ច្រកចេញតែមួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែមួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា។

បញ្ជាក់៖ ករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
841 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9363 នាក់
ខែនេះ :
29719 នាក់
3 ខែនេះ :
93522 នាក់
សរុប :
964815 នាក់