ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម អ៊ិត សំហេង ជំរុញដល់ក្រុមការងារគណៈកម្មាធិការគណបក្សក្រសួងបន្តសហការជាមួយអាជ្ញាធរក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព
Wed,20 October 2021 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 367នាក់)

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានជំរុញដល់ក្រុមការងារចុះជួយមូលដ្ឋាន របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភូមិ ឃុំ សង្កាត់ បន្តផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានភាពកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងភាពជឿទុកចិត្ត ជាពិសេសសេវាអប់រំ សេវាសុខាភិបាល ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ, កុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភគាំទ្រផ្សេងទៀត រួមទាំងការផ្តល់សេវារដ្ឋបាលផងដែរ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ទៅដល់ក្រុមការងារចុះជួយមូលដ្ឋាន របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ទាំងក្នុងការបង្កើត និងពង្រីកមុខរបរ ការងារ, វិស័យកសិកម្ម, ការមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឃុំ សង្កាត់, ការពង្រឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សនិ្តសុខទឹក និងសន្តិសុខថាមពលអគ្គិសនី, ការអភិវឌ្ឍ និងគ្រប់គ្រងផ្សារ។ល។ រីឯសេវាចុះបញ្ជីសំបុត្រកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ ចុះបញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃ។

គួរជម្រាបជូនដែរថា នៅក្នុងដំណើររីកចម្រើនរបស់ប្រទេសជាតិ ការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ ទទួលបានលទ្ធផលដ៏ល្អប្រសើរ ធ្វើឲ្យគ្រប់ឃុំសង្កាត់សុទ្ធតែមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព។ ភូមិ ឃុំ សង្កាត់កាន់តែមានសុវត្ថិភាពរឹងមាំ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ហើយបានរស់នៅយ៉ាងសុខសាន្ត ប្រកបដោយសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលដោយពុំមានការបែងចែករើសអើងអ្វីមួយឡើយ។ លទ្ធិប្រជាធិបតេយ្យចាក់ឫសគល់កាន់តែជ្រៅនៅក្នុងមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលបានចែងនៅក្នុងរដ្ឋធម្មនុញត្រូវបានគោរព និងការពារ ប្រជាពលរដ្ឋបានចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រស្របតាមឆន្ទៈរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1188 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9710 នាក់
ខែនេះ :
30066 នាក់
3 ខែនេះ :
93869 នាក់
សរុប :
965162 នាក់