ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី
Fri,22 October 2021 (Time 11:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 263នាក់)

ខេត្តមណ្ឌលគិរី ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តមណ្ឌលគិរី រួមមាន ៖ ១. ឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តស្ទឹងត្រែង។ ២. ឯកឧត្តម ថង សាវុន ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី។

ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុង/ស្រុកទាំង៥ ក្នុងខេត្ត លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ប្រធានគណបក្សក្រុង/ស្រុក ប្រធានសាខាបក្ស មន្ទីរអង្គភាពជុំវិញជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6419 នាក់
ខែនេះ :
32656 នាក់
3 ខែនេះ :
68962 នាក់
សរុប :
759985 នាក់