ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានរៀបចំបើកកិច្ចប្រជុំ​ ត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ២០២១​ និងលើកទិសដៅអនុវត្តការងារខែបន្ត តាមប្រព័ន្ធវីដេអូអនឡាញ
Fri,22 October 2021 (Time 06:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 396នាក់)

មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ​ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា​ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត​ តាមប្រព័ន្ធវីដេអូអនឡាញ​(Zoom)​។​ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ និងមានការអញ្ជើញចូលរួមពី​ អស់លោក​ លោកស្រីជាស្នងការរង​ លោក​ លោកស្រីនាយការិយាល័យជំនាញ​ លោកលោកមេបញ្ជាការ​ មេបញ្ជាការរង​វរសេនាតូចនគរបាលព្រំដែនគោកទាំង០២​ លោកអធិការ​ អធិការរងនគរបាលក្រុង-ស្រុកទាំង០៥​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣​ និងនាយប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់​ ដែលបានចូលរួមសរុបចំនួន ៩៥ នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុបផែនកាអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១​ និងលើកទិសដៅអនុវត្តខែបន្ត​ ជូនអង្គប្រជុំបានជ្រាបនិងធ្វេីការផ្ទៀងផ្ទាត់។

បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ​ បានអនុញ្ញាតឲ្យអស់លោកលោកស្រីជាស្នងការរង​ លើកឡើងពីលទ្ធផលការងារនៅតាមបណ្តាការិយាល័យជំនាញនិងចំណុចខ្វះខាតមួយចំនួនដើម្បីផ្ទៀងផ្ទាត់ទៅលើរបាយការណ៍ដែលការិយាល័យជំនាញធ្វេីការបូកសរុបឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។​ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ស្នងការ​ មានការកោតសរសើរដល់អស់លោកស្រីជាស្នងការរង​ ការិយាល័យជំនាញ​ លោកមេបញ្ជាការវរសេនាតូចនគបាលព្រំដែនគោកទាំងពីរ​ លោកអធិការនគរបាលក្រុង-ស្រុកទាំងប្រាំ​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់​ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមបណ្តាជំនាញនីមួយៗទទួលបានលទ្ធផលល្អប្រសេីរ​ និងសូមឲ្យជម្រុញនិងពង្រឹងសមត្ថភាពរបស់មន្រ្តីនគរបាលបន្ថែមលេីការងារសំខាន់ៗយកមកអនុវត្តឲ្យបានល្អប្រសើរ។ នាឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ​ សម្តែងនូវការកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងការខិតខំការពារសន្តិសុខ​ សុវត្ថិភាព​ ជូនថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននាពេលកន្លងមកទទួលបានសុវត្ថិភាពល្អប្រសើរ​ និងសូមឲ្យប៉ុស្តិ៍រដ្ឋបាលនៅតាមឃុំ-សង្កាត់ទាំងអស់​ ត្រូវពង្រឹងនិងពន្លឿនកាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ​ ដើម្បីបានប្រេីប្រាស់តាមផ្លូវច្បាប់គ្រប់ៗគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1031 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9553 នាក់
ខែនេះ :
29909 នាក់
3 ខែនេះ :
93712 នាក់
សរុប :
965005 នាក់