ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
Fri,22 October 2021 (Time 08:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 363នាក់)

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង Zoom ។

កិច្ចប្រជុំលើកទី១៩នេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដ៏មានសារៈសំខាន់នេះ តាមតួនាទី និងភាពទទួលខុសត្រូវរៀងៗខ្លួន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា ទោះបីប្រទេសកម្ពុជា ក៏ដូចជា បញ្ហាបណ្ដាប្រទេសនានាលើសកលលោក បាននិងកំពុងជួបស្ថានភាពដ៏លំបាក ដោយសារឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះក៏ដោយ ក៏យើងបន្ដរួមសហការគ្នា ក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំង រក្សាបាននូវនិរន្ដរភាព នៃការបំពេញការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចដំណើរការកំណែទម្រង់នានាផងដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថា ការកោះប្រជុំលើកទី១៩ របស់ គ.ជ.អ.ប នាពេលព្រឹកនេះ គឺក្នុងគោលបំណងពិនិត្យ ឡើងវិញនូវវឌ្ឍភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ ក្នុងឆមាសទី១ ឆ្នាំ២០២១ ជាពិសេស ការពិនិត្យលើសេចក្ដីព្រាង ឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់អនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដែលគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច នាដើមខែវិច្ឆិកា ខាងមុខនេះ។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងសេចក្ដីណែនាំអំពីគោលការណ៍បែបបទ និងនិតីវិធីគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេច ស្នើដល់ក្រសួងមុខងារសាធារណៈ ពិនិត្យកែសម្រួល និងដាក់ចេញជាផ្លូវការនូវសេចក្ដីណែនាំផ្អែកតាមស្មារតីនៃកិច្ចប្រជុំ ព្រមទាំង ត្រូវបន្ដរៀបចំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សម្ដេចក្រឡាហោម ក៏បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវបន្ដគាំទ្រ និងបណ្ដុះបណ្ដាល ដល់មន្ដ្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចបំពេញការងាររបស់ខ្លួនស្របតាមរចនាសម្ព័ន្ធ និងប្រព័ន្ធមុខងារថ្មីនានាដែលផ្ទេរទៅឱ្យ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលខុសត្រូវ ផងដែរ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំបន្ថែមទៀតដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវពន្លឿនការផ្ទេរទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវច្បាស់លាល់ ក្នុងការគ្របគ្រង់ ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ សម្រាប់អនុវត្តមុខងារដែលបានផ្ទេរឱ្យមានប្រសិទ្ធភាព។

សូមជម្រាបជូនថា កិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប មានរបៀបវារៈ ចំនួន៤ រួមមាន ៖ ទី១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប, ទី២-របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១, ទី៣-ការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពី ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងទី៤-បញ្ហាផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1480 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
10002 នាក់
ខែនេះ :
30358 នាក់
3 ខែនេះ :
94161 នាក់
សរុប :
965454 នាក់