ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តអញ្ជើញចុះសំណេះសំណាលជាមួយអាជីវករផ្សារ និងពិនិត្យស្ថានភាពក្នុងក្រុងសែនមនោរម្យ
Sat,23 October 2021 (Time 09:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាលអាជីវករ និងពិនិត្យមើលស្ថានភាព សោភ័ណភាពក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងសែនមនោរម្យត្រូវយកចិត្តទុកដាក់គិតគូរពីសោភ័ណ្ឌភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសែនមនោរម្យ រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែករហូតដល់វិមានឯករាជ្យ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យសម្រាប់អាជីវករដែលលក់ដូរតាមរទេះនៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណភាព សម្រាប់ទទួលភ្ញៀវទេសចរ ។

ដោយឡែកសម្រាប់ផ្សារក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានស្នើដល់អាជីវករទាំងអស់ ត្រូវគិតគូរពីប្រយោជន៍រួម កុំដាក់តាំងទំនិញបន្លែបង្កានៅលើចំណីផ្លូវសាធារណៈ ចូលរួមវេចខ្ចប់សំរាមនិងរក្សាអនាម័យតាមកន្លែងលក់រៀងៗខ្លួន ធ្វើយ៉ាងណាឲ្យផ្សាររបស់យើងមានសោភ័ណ្ឌភាព របៀបរៀបរយល្អ ។ ម៉្យាងទៀតអាជ្ញាធរក្រុង និងផ្នែកពាក់ព័ន្ធ ត្រូវចូលរួម សម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗដែលអាជីវករស្នើរសុំអោយបានទាន់ពេលវេលា ។

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរក្នុងផ្សារសែនមនោរម្យ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីការពារអាយុជីវិតរបស់បងប្អូន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
1454 នាក់
សប្តាហ៍នេះ :
11159 នាក់
ខែនេះ :
32247 នាក់
3 ខែនេះ :
69809 នាក់
សរុប :
752987 នាក់