ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
Sun,24 October 2021 (Time 04:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 279នាក់)

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សូ ជុងហួរ ប្រធានស្តីទីក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តថ្មី ជំនួសលោក ឈិន សេងងួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីដូចខាងក្រោម៖

១. ប្តេជ្ញាចិត្តបន្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ ដើម្បីកំណើនការងារ សមធម៌ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព

២. ប្ដេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលខេត្ត និងប្រជាជន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ការងារយ៉ាងហ្មត់ចត់ជាទីបំផុត

៣. ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែ និងលើកស្ទួយជីវភាពរស់នៅសុខុមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា

៤. ប្តេជ្ញាផ្សព្វផ្សាយ និងការពារសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យបានទូលំទូលាយ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃចំពោះលោក ឈិន សេងងួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង។ ដែលកន្លងមកលោកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចបានយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ។

ជាមួយគ្នានេះ សូមចូលរួមអបអរចំពោះលោក ឈិន សេងងួន ដែលត្រូវរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង និងសូមសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើនជាលំដាប់ ដើម្បីសម្រេចតាមផែនការមេ របស់រាជរដ្ឋាភិបាល និងប្រែក្លាយខេត្តព្រះសីហនុជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។ ខ្ញុំមានជំនឿជឿជាក់ថាលោក ឡុង ឌីម៉ង់ នឹងបន្តខិតខំអនុវត្តតាមតួនាទីភារកិច្ច និងយកបទពិសោធន៍ដ៏ល្អ ជាពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់មានតម្លាភាព គណនេយ្យភាព រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវស្នាដៃធំៗបន្តទៀត ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
364 នាក់
ម្សិលមិញ :
720 នាក់
សប្តាហ៍នេះ :
8405 នាក់
ខែនេះ :
24673 នាក់
3 ខែនេះ :
61796 នាក់
សរុប :
742912 នាក់