ខេត្តក្រចេះ ៖ នាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ និងប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ ខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តន៏បន្ត របស់សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តក្រចេះ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកសមាការរបស់សហភាពសហព័ន្ធជាច្រើនរូបផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរសើដល់យុវជន ស.ស.យ.ក ឃុំ/សង្កាត់ ស្រុក/ក្រុង និងតាមវិទ្យាល័យ ដែលតែងតែចូលរួមសកម្មភាពការងារមនុស្សធម៌ ការសម្អាតបរិស្ថាន ជាពិសេសការចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចូលរួមសម្របសម្រួលយុទ្ធនាការចាក់វ៉ាកសាំងប្រឆាំជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រកបដោយកាយវិការសុភាពរាបសារតាមគោលដៅគ្រប់កន្លែងទូទាំងខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា