ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីប្រគល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿងដល់រដ្ឋបាលក្រុងសែនមនោរម្យ
Mon,25 October 2021 (Time 11:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 252នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្តល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់រដ្ឋបាលក្រុងសែនមនោរម្យ ដើម្បីចែកជូនដល់សាលាសង្កាត់ទាំងបួន សម្រាប់កាត់ស្មៅសម្អាត បរិស្ថាន នៅតាមសាលាសង្កាត់នីមួយៗ និង តាមផ្លូវសាធារណៈ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ។

ពិធីប្រគល់ និងទទួលនេះធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក នាង វណ្ណះ នាយករងរដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នៅសណ្ឋាគារ អ៊ីលីវិន ដោយក្នុងមួយសង្កាត់ទទួលបានម៉ាស៊ីនកាត់ស្មៅចំនួន០២គ្រឿង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់តម្កល់ ជួងជ័យ និងស្គរជ័យ នៅវត្តសែនមនោរម្យ ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ប្តេជ្ញាសហការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំនិងមានសមាហរណកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
7840 នាក់
ខែនេះ :
24516 នាក់
3 ខែនេះ :
61324 នាក់
សរុប :
742237 នាក់