ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម កែរ រដ្ឋា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩នៅវិទ្យាល័យស្វាយជ្រំ
Sat,02 October 2021 (Time 06:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 482នាក់)

ខេត្តស្វាយរៀង ៖ ក្រោយពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យវិទ្យាល័យ អនុវិទ្យាល័យមួយចំនួនបើកដំណើរការឲ្យសិស្សចូលរៀនឡើងវិញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៨នាក់ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ ជូនដល់សិស្សវិទ្យាល័យស្វាយជ្រំ នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួនជាង ១.០០០នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបង្រៀនសិស្សានុសិស្សពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥កន្លះ និងត្រូវចេះអនាម័យ ដោយប្រកាន់នូវការហូបចុកស្អាត រស់នៅស្អាត ។

ក្នុងឱកាសនេះដែរ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនវិទ្យាល័យស្វាយជ្រំ នូវអាល់កុល ០១កាន ចំណុះ ៣០លីត្រ និងម៉ាស់ ១០០០ ផងដែរ ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយឯកឧត្តមរដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ ឯកឧត្តមរដ្ឋមន្ត្រីស្នើអោយ គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ដូចមុន។

អាស្រ័យហេតុនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុនម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស តាមវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សា អំពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល «៣ការពារ ៣កុំ» និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7956 នាក់
ខែនេះ :
32425 នាក់
3 ខែនេះ :
120893 នាក់
សរុប :
1358151 នាក់