ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ៖ លិចស្រុកក្រុងចំនួន៩ ប៉ះពាល់ពលរដ្ឋជាង១ម៉ឺនគ្រួសារ និងជាង១០០០គ្រួសារជម្លៀសទៅទួលសុវត្ថិភាព
Sat,02 October 2021 (Time 06:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 462នាក់)

ខេត្តបន្ទាយមានជ័យ ៖ យោងតាមទិន្នន័យរបស់រដ្ឋបាលខេត្ត និងលេខាធិការដ្ឋានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឲ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្រុកក្រុងចំនួន៩ របស់ខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ ធ្វើឱ្យប៉ះពាល់ប្រជាដល់ពលរដ្ឋជាង១ម៉ឺន ខណៈជាង១ពាន់គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ព្រមទាំងបង្កផលប៉ពាល់ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

របាយការណ៍បានបញ្ជាក់ថា គិតពីថ្ងៃទី២០ ដល់ដល់ត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃ ប៉ះពាល់ក្រុងស្រុកចំនួន៩រួមមាន ៖ ស្រុកមង្គលបូរី, ក្រុងសិរីសោភ័ណ, ស្រុកអូរជ្រៅ, ក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយចេក និងស្រុកថ្មពួក។ ក្នុងនោះ ប៉ះពាល់មានឃុំ-សង្កាត់ចំនួន៣៨ ក្នុងស្រុក ក្រុងទាំង៩ ប្រជាពលរដ្ឋរងគ្រោះមាន ១៨,៧១៥គ្រួសារ, ប៉ះពាល់ខ្នងផ្ទះ មនុស្ស៧៩,៨២៨នាក់ ស្រី៤០,៥២៩នាក់ និងជម្លៀសទៅទួលសុវត្ថិភាព ១,១៥០គ្រួសារ កើនជាង ២៣៤គ្រួសារ មនុស្ស ៤,១០០នាក់ កើនលើសមានចំនួន ១,០៨៥នាក់ ស្ត្រី១,៩២៧នាក់ កើន២៦៨នាក់ និងកុមារ១,១៨៨នាក់ កើន២៧១នាក់»។

ទឹកជំនន់បានបង្កផលប៉ះពាល់លិចស្រូវកើនដល់ប្រមាណ២៥,២២៣ហិកតា, ដំឡូងមី២២ហិកតា និងដំណាំរួមផ្សំប្រមាណ៧៩ហិកតាសត្វពាហនៈ១០៣ក្បាល។ ចំណែកហេដ្ឋារចនាសម្ព័ន្ធរងផលប៉ះពាល់ លិចសាលាចំនួន២៦កន្លែង, វត្តអារាមចំនួន៩, មណ្ឌលសុខភាពចំនួន២, ទឹកហូរកាត់ផ្លូវ៥៤១ខ្សែ ប្រវែង ២២៧,៣៣ ម៉ែត្រ។ ចំពោះប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាពបានទទួលស្បៀងសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រប់ចំនួនហើយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7972 នាក់
ខែនេះ :
32441 នាក់
3 ខែនេះ :
120909 នាក់
សរុប :
1358167 នាក់