ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តព្រះសីហនុជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
Sat,02 October 2021 (Time 06:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 302នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែឆ្នាំនេះដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចជួបជុំជាលក្ខណៈធំបានទេ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការ ដោយបានលើកឡើងថាក្នុងស្ថានភាពកូវីដ-១៩ មន្ត្រីរបស់យើងបានរួមគ្នាក្នុងការទទួលខុសត្រូវ ជាពិសេសមន្ត្រីសុខាភិបាលបានបំពេញការងារយ៉ាងផុលផុសក្នុងការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ។ ហើយកិច្ចការដែលយើងត្រូវធ្វើមានដូចជា ទី១. ទាក់ទងនឹងស្មារតីរបស់ក្រុមគ្រូពេទ្យក្នុងការទទួលខុសត្រូវខ្ពស់ ក្នុងបរិបទកូវីដ មន្ត្រីរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ និងមានមន្ត្រីរបស់យើងមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ដែលនេះជាការទទួលខុសត្រូវរួមគ្នារបស់មន្ត្រីយើង។ ទី២. ការរួមគ្នាធ្វើការងារជាក្រុមបានល្អប្រសើរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបនឹងបរិបទកូវីដក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រដើម្បីវិភាគសំណាកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ និងអគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងជនត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ យើងក៏បានរៀបចំតម្លើងម៉ាស៊ីនផលិតអុកស៊ីសែនដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ ជាពិសេសការព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការដែលមានបងប្អូន កូនក្មួយបានចាក់វ៉ាក់សាំងដូសទី២រួចបាន រយៈពេល០៤ខែ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីសុខាភិបាលសរុបចំនួន ៧៩៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទឹកក្រូច ០១កេសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3389 នាក់
ម្សិលមិញ :
215 នាក់
សប្តាហ៍នេះ :
5836 នាក់
ខែនេះ :
31991 នាក់
3 ខែនេះ :
70503 នាក់
សរុប :
757300 នាក់