ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាមដាក់ចេញវិធានការ ៧ចំណុច ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព
Sat,02 October 2021 (Time 06:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 448នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្ត ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ថ្លែងថា ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ សូមស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ជាពិសេសអាជ្ញាធរស្រុកចំការលើ ត៩ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចសំខាន់ៗ ៧ចំណុច មានដូចខាងក្រោម៖

ទី១. ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកនៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការ «៣ការពា ៣កុំ » ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ ។

ទី២. ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ និងសូមបន្តត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក ។

ទី៣. មន្ទីរសុខាភិបាល និងការិយាល័យប្រតិបត្តិស្រុក ត្រូវខិតខំ ធ្វើយ៉ាងណឲ្យយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ ជាពិសេស ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជម្ងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជម្ងឺ ឲ្យបានលឿនជាងមុន ។

ទី៤. ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសពីការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាមវិធានសុខាភិបាល ផងដែរ ។

ទី៥. ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។

ទី៦. ជំរុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ ។

ទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ។

ជាមួយគ្នានោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំ ទៅដល់អាជ្ញាធរស្រុកចំការលើ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ធ្វើយ៉ាងណាកុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ជាធម្មតាឡើងទៅវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
272 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7971 នាក់
ខែនេះ :
32440 នាក់
3 ខែនេះ :
120908 នាក់
សរុប :
1358166 នាក់