ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរស្រុកចន្ទ្រាចុះសំអាតអនាម័យតាមដងផ្លូវសាធារណៈ «ស្ពានដូនទយ»
Tue,26 October 2021 (Time 07:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 299នាក់)

ខេត្តស្វាយរៀង ៖ រសៀលថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ដោយអនុវត្តតាមការណែនាំរបស់លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោក ធឿន រដ្ឋា ប្រធានការិយាល័យនិតិកម្មសម្រុះសម្រួល និងវិវាទមូលដ្ឋានស្រុក បានសហការជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស និងប្រជាការពារភូមិបន្លាស្អិត ចុះយកអាស្រម និងសំអាតអនាម័យដែលបងប្អូនប្រជាពលរដ្ឋគាត់យកទៅបោះចោលតាមដងផ្លូវសាធារណៈ (ស្ពានដូនទយ) ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រាខេត្តស្វាយរៀង លោក ធឿន រដ្ឋា បានឧបត្ថម្ភថវិកា ២០០,០០០រៀលដល់ក្រុមការងារផងដែល។

ក្រោយពីសម្អាតអនាម័យនិងយកអាស្រមផ្លូវសាធារណៈ លោក ធឿន រដ្ឋា ប្រធានការិយាល័យនីតិកម្មសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក ក៏បានសំណូមពរនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំយកសំរាមមកចោលនៅទីនេះព្រោះទីនេះជាទីកន្លែងតំបន់ទេសចរណ៍មួយនៅក្នុងស្រុកដែលបងប្អូនប្រជាពលរដ្ឋបានស្គាល់ថាតំបន់ទេសចរណ៍ស្ពានដូនទយ ដែលមានបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រៅស្រុកក្នុងខេត្តក្រៅខេត្តមកលេងកម្សាន្តផងដែរ។

លោក ធឿន រដ្ឋា សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។

សូមបញ្ជាក់ផងដែរថា ស្ពានដូនទយនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបានស្គាល់ថា តំបន់ទេសចរណ៍ស្ពានដូនទយ ដែលមានបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រៅស្រុកក្នុងខេត្តមកលេងកម្សាន្តដែលមានទេសភាពស្អាតទឹកថ្លាល្អទាក់ទាញអ្នកច្រើនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
229 នាក់
ម្សិលមិញ :
180 នាក់
សប្តាហ៍នេះ :
10779 នាក់
ខែនេះ :
32056 នាក់
3 ខែនេះ :
69748 នាក់
សរុប :
753327 នាក់