ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា
Tue,26 October 2021 (Time 07:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ព្រឹកថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន (C.M.A.A) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកា នៃសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។

លោក WANG JIANG ប្រធានសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជួយសង្គ្រោះជនពិការដោយសារមីន និងសមាគមយើងខ្ញុំនៅខេត្តព្រះសីហនុ (សមាគមជួយសង្គ្រោះប្រជាជនកម្ពុជា) ដែលបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២០ ជាមួយគ្នានេះ សមាគមបានសហការជាប្រចាំ ជាមួយអាជ្ញាធរមីន ក្នុងការស្វែងយល់អំពីសកម្មភាពមីន និងការចូលរួមត្រៀមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន។ សមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មានកិត្តិយសដែលសម្ដេចតេជោ បានផ្ដល់នូវសេចក្តីទុកចិត្តមកលើសមាគមក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកាពីអង្គការសង្គមស៊ីវិល សហគមន៍ដទៃ និងធុរកិច្ចជនជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុ ឆ្ពោះទៅរកខេត្តដែលគ្មានមីននៅឆ្នាំ២០២៥។ ការងារនេះវាមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ហើយវាតម្រូវឱ្យយើងចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់របស់យើង។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាគណៈកម្មាធិការសកម្មភាពមីនខេត្ត បានចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាព កសាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨,៩០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានចំការមីន និងចម្ការគ្រាប់ ៥,៥គីឡូម៉ែត្រក្រឡា ស្មើ ៤៨ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន និងស្រុកកំពង់សីលាមាន ៤៥ចម្ការមីន។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានកំណត់ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដោយរៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកទេសទំនើប មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។ ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា ជាតារារះ"នាទិសនារតី" ដើម្បីឆ្លើយតបនឹងសក្តានុពលដ៏សំបូរបែប។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ស្លឹកត្នោត ខ្ចប់ស្ករត្នោត និងដកថវិកាសន្សំជាតិចំនួន១០០លានដុល្លាអាមេរិក ពីថវិកាសន្សំរបស់ជាតិ ដើម្បីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវបានបញ្ចប់ជាស្ថាពរ។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ដែរថារាជរដ្ឋាភិបាល ត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សុវត្តិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ២០២២ ដើម្បីធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន បានមានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន និងសហគមជួយសង្គ្រោះប្រជាជនកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់នៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ និងចាត់ទុកជាថ្ងៃទិវាមីននៅខេត្តព្រះសីហនុ។ ការកៀងគរពីវិស័យឯកជនកើតចេញពីដៃគូរយុទ្ធសាស្ត្រដូចអណ្តាត និងធ្មេញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ហើយថ្ងៃនេះយើងជំរុញខេត្តព្រះសីហនុដំបូងគេ ដើម្បីបញ្ចប់សកម្មភាពកំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅកម្ពុជា។ ប្រទេសកម្ពុជាបានប្រឈមនឹងគ្រាប់មីន និងគ្រាប់បែកចង្កោម ដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទស្សវត្ស ហើយកម្ពុជា ក៏នៅសល់សំណល់ជាតិផ្ទុះច្រើនជាងគេ និងមានជនរងគ្រោះដោយសារមីនច្រើនជាងគេផងដែរ។

រាជរដ្ឋាភិបាលចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ សុវត្ថិភាព ព្រមទាំងបានអំពាវនាវដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជាចូលរួមជួយឧបត្ថម្ភគាំទ្រលើការងារប្រមូលសំណល់ជាតិផ្ទុះ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាខេត្តដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងសំណល់សល់ពីសង្គ្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

អគារវះកាត់ និងសម្ភពមួយខ្នងនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
366 នាក់
ម្សិលមិញ :
411 នាក់
សប្តាហ៍នេះ :
3973 នាក់
ខែនេះ :
9597 នាក់
3 ខែនេះ :
25968 នាក់
សរុប :
102765 នាក់