ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ និងសិល្បៈចាបុីដងវែង ទទួលពាន់ង្វាន់
Tue,26 October 2021 (Time 07:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 314នាក់)

នាព្រឹកថ្ងៃទី២៥ ខែតុលា ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាល និងផ្តល់អំណោយ ឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាបាល់ទាត់ខេត្តបន្ទាយមានជ័យ ដែលទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ និង ក្រុមសិល្បៈចាបុីដងវែង នៃមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្តបន្ទាយមានជ័យ ដែលទទួលបានពាន់រង្វាន់លេខ៣ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការអបអរសាទរ និងមានមោទណៈភាពចំពោះជ័យលាភីរបស់ក្រុមកីឡាករ និងសិល្បៈករយេីងទាំងអស់គ្នា ដែលបានខិខំប្រឹងប្រែងយកអស់ស្មារតី កងកម្លាំងកាយចិត្ត បញ្ញា ក្នុងការប្រកួតដ៍សមត្ថភាពពិត ។ភាពជោគជ័យនេះវាជាមោទនៈភាពមួយរបស់ខេត្តបន្ទាយមានជ័យយើង មានក្រុមកីឡាករឆ្នើម មានសិល្បៈករឆ្នើម បានចូលរួមប្រកួតលើឆាកថ្នាក់ជាតិ បានទទួលចំណាត់ថ្នាក់។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ក្រុមសិល្បៈ កីឡាករ គ្រូបង្វឹកទាំងអស់ សូមមានសុខភាពល្អ ជោគជ័យនាពេលខាងមុខៗទៀត និងត្រូវបន្តពង្រឹងការហ្វឹកហាត់បំពេញបន្ថែមសមត្ថភាពឲ្យកាន់តែខ្លាំងទៀត ដើម្បីដណ្តើមយកជ័យលាភីជើងឯក។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តផ្តល់ជូនថវិកា ក្រុមការងារបាល់ទាត់ ៦លានរៀល គ្រូបង្វឹក២នាក់ ថវិកា ៨០ ០០០០រៀល ក្លិប ៤០ ០០០០រៀល និងគ្រឿងឧបភោគមួយចំនួន ។ជូនក្រុមសិល្បៈចាបុីដងវែង ថវិកា ២លានរៀល និងគ្រូបង្ហាត់ ៤០០ ០០០រៀល និងគ្រឿងឧបភោគមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
566 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
7997 នាក់
ខែនេះ :
24673 នាក់
3 ខែនេះ :
61481 នាក់
សរុប :
742394 នាក់