ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាល​រាជធានីភ្នំពេញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោតត្រូវប្រុងប្រយ័ត្នខ្ពស់
Tue,26 October 2021 (Time 07:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 262នាក់)

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ០៤រោច ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ដឹកនាំ​កម្លាំង​ចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់បណ្តាលឱ្យជន់លិចលង់ភូមិដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាឱ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។ ឯកឧត្តមថា ទាំងអាជ្ញាធររាជធានីភ្នំពេញទាំងអាជ្ញាធរខណ្ឌបសង្កាត់ និងមន្ទីរពាក់ព័ន្ធគឺយើងបានធ្វើកិច្ចការងារនេះយ៉ាង សកម្មដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។

បន្ថែមពីលើនេះទៀត ឯកឧត្តមក៏បានស្នើសុំទៅកម្លាំង កងអង្គរក្ស នូវកម្លាំងប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានដល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿងដាក់លើទីតាំងនេះផងដែរដើម្បី ទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។

ឯកឧត្តមបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយស្រួលគ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាបងប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វីគឺយើងអាចជួយពួកគាត់បានភ្លាមៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
180 នាក់
សប្តាហ៍នេះ :
10762 នាក់
ខែនេះ :
32039 នាក់
3 ខែនេះ :
69731 នាក់
សរុប :
753310 នាក់