ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គង់ គឹមនី អញ្ជើញដឹកកិច្ចប្រជុំស្តីពីពិនិត្យបច្ចុប្បន្នភាព លទ្ធផលការងារបច្ចេកទេសយានយន្ត និងបញ្ហាប្រឈមនានា
Wed,27 October 2021 (Time 08:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 418នាក់)

ខេត្តក្រចេះ ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្នាក់ខេត្តតំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ពិនិត្យលទ្ធផលការងារបច្ចេកទេសយានយន្ត និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់រដ្ឋ និងបញ្ហាប្រឈមនានា ដែលមានពីរស្ថានីយ គឺស្ថានីយមានជ័យ និងស្ថានីយកាំពី នៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តក្រចេះ។

ក្នុងអង្គប្រជុំនេះផងដែរបានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកស្នួលដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកស្នួល លោកប្រធានមន្ទីរសាធារណការខេត្ត កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធជារូបទៀត។

ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៏ថា ដើម្បីជាប្រយោជន៍រួម ក៏ដូចប្រយោជន៍សាធារណៈ និងនិយាយដោយឡែកជាប្រយោជន៍ជាតិ យើងទាំងអស់គ្នា យើងគប្បីចូលរួមអភិរក្ស ថែរក្សាសម្បត្តិជាតិទាំងអស់នេះនៅតាមផ្នែកនីមួយៗ ឲ្យគង់វង្ស និងយូរអង្វែង ដោយបច្ចុប្បន្នរដ្ឋមិនអនុញ្ញាតឲ្យជនណាមកបំផ្លិចបំផ្លាញនូវទ្រព្យសាធារណៈ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋតាមរយៈការដឹកជញ្ជូនបានផ្ទុកលើសទម្ងន់ជាដាច់ខាត ដែលមន្រ្តីនៅតាមស្ថានីយមិនបានត្រួតពិនិត្យឲ្យហ្មត់ចត់ ជាហេតុបង្កឲ្យមានការបាក់ស្រុតដូចជា ស្ពាន ផ្លូវថ្នល់ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី បានសំណូមពរដល់មន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធទាំងត្រូវអនុវត្ត និងមានវិធានការទៅច្បាប់របស់រដ្ឋដែលបានចែង ដើម្បីទប់ស្កាត់ និងកាត់បន្ថយបានបទល្មើសនៃការដឹកជញ្ជូនលើសបន្ទុកនៃច្បាប់បានកំណត់ នៅតាមដងផ្លូវ និយាយរួមគឺផ្តើមចេញពីយើងទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
491 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
8727 នាក់
ខែនេះ :
37152 នាក់
3 ខែនេះ :
93402 នាក់
សរុប :
1204011 នាក់