ថ្ងៃពុធ ទី១២ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីរៀបចំសោភ័ណ្ឌភាពនៅវិមានឯករាជ្យដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងដើម្បីទាក់ទាញភ្ញៀវទេសចរ
Wed,27 October 2021 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 531នាក់)

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ សំណង់វិមានឯករាជ្យដ៏ល្អប្រណីតមួយត្រូវបានរំលេចឡើងជារូបរាងនៅចំកណ្ដាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ធ្វើឲ្យមានការទាក់ទាញជាខ្លាំង និងជាទីគួរឲ្យចាប់អារម្មណ៍របស់អ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះរៀងរាល់ថ្ងៃ។ ថ្វីត្បិតសំណង់វិមានឯករាជ្យបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែរដ្ឋបាលខេត្តមណ្ឌលគិរី កំពុងយកចិត្តទុកដាក់រៀបចំផ្នែកសោភ័ណ្ឌភាពនៅជុំវិញសំណង់វិមានឯករាជ្យឲ្យស្រស់ស្អាតជាងនេះថែមទៀត ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកាខាងមុខ និងជាផ្នែកទាក់ទាញអ្នកទេសចរផងដែរ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន់ បានឲ្យដឹងថា ការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធសំណង់វិមានឯករាជ្យ គឺមានក្រាលថ្មមិចកិនបង្ហាប់នៅជុំវិញ និងរៀបចំទីតាំងទំហំ៤០គុណ៦០ សម្រាប់ឈរគោរពពិធីបុណ្យឯករាជ្យជាតិ ។ លោកប្រធានមន្ទីរបញ្ជាក់ថា បើតាមគម្រោងរបស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គឺឲ្យរៀបចំកែលំអទីលានវិមានឯករាជ្យនេះឲ្យទៅជាតំបន់កម្សាន្តផ្សេងៗទៀតជាច្រើន ដើម្បីទាក់ទាញទេសចរ ក៏ប៉ុន្តែនឹងធ្វើនៅជំហ៊ានបន្ទាប់ ដោយដំណាក់កាលទីមួយ គឺរៀបចំនៅជុំវិញវិមានឯករាជ្យសិន ។

កាលពីពេលថ្មីៗនេះ នាឱកាសចុះពិនិត្យមើលសោភ័ណ្ឌភាពនិងសណ្ដាប់ធ្នាប់ក្នុងក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់គិតគូរពីសោភ័ណ្ឌភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងក្រុង រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែករហូតដល់វិមានឯករាជ្យ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យ សម្រាប់អាជីវករដែលលក់ដូរតាមរទេះនៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណ្ឌភាពល្អ សម្រាប់ទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តមណ្ឌលគិរី ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1184 នាក់
ម្សិលមិញ :
473 នាក់
សប្តាហ៍នេះ :
9474 នាក់
ខែនេះ :
33768 នាក់
3 ខែនេះ :
111460 នាក់
សរុប :
1369923 នាក់