ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងទឹកសណ្ដស្ទឹងព្រែកត្នោត ចំនួន៥១៥គ្រួសារ។ពិធីចែកអំណោយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ក្នុងឱកាសនោះដែរ ក៏មានវត្តមានឯកឧត្តម កែប ជុតិមា តំណាង រាស្ត្រមណ្ឌភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃផងដែរ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយទាំងនេះ មកចែកជូនដែលជួបការពិបាក ដោយសារទឹកជំនន់ ។ ឯកឧត្តមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី២៨ តុលានេះ ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ៤តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ច និងកងអង្គរក្ស សម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះ ដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាល នៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ពោលនៅពេលពលរដ្ឋមានបញ្ហាទុក្ខលំបាក សម្ដេចទាំងទ្វេនៅជាប់ជានិច្ច មិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ ។ឯកឧត្តម ឃួង ស្រេង បន្ថែមទៀតថា អំណោយជាអង្ករ របស់សម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន១០០០ តោន បានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា