ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា
Thu,28 October 2021 (Time 02:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 335នាក់)

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារនៅ វិមានរដ្ឋសភានាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលក្នុងរយៈពេលជាងពីរឆ្នាំមកនេះបានធ្វើឱ្យយកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងប្រទេសទាំងពីរ បានជំរុញ លើកកម្ពស់ និងមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាម៉េរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។

ឯកឧត្តម Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកជាប្រទេសមួយដែលបានចូលរួមយ៉ាងសកម្មជួយដល់វិស័យសុខាភិបាលនៅកម្ពុជាពិសេសនៅកំឡុងពេលនៃការរាលត្បាតជំងឺកូវីដ១៩ នេះ អាម៉េរិកបានផ្តល់វ៉ាក់សំាង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអរគុណជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩។

ជាចុងបញ្ចប់សម្តេចបានលើកទឹកចិត្តដល់សហរដ្ឋអាម៉េរិក បន្តផ្តល់ អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
100 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6310 នាក់
ខែនេះ :
35520 នាក់
3 ខែនេះ :
69365 នាក់
សរុប :
763839 នាក់