មណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ និងលោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។លោក សាយ ម៉េងគីម អភិបាលរងខេត្ត មានប្រសាសន៍ថា ចាប់ពីព្រឹត្តិការណ៍ ២០ កុម្ភៈឆ្នាំ ២០២០ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ នៅទូទាំងខេត្តមណ្ឌលគិរី មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំនួន ១.៩៩៥នាក់ ដែលតា ចំនួន ៥៧នាក់ ជាសះស្បើយ១.៣២៩នាក់ កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ ក្នុងនោះ អ្នកស្លាប់ចំនួន ០៨នាក់។លោក អភិបាលរងខេត្តបន្តថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះពីផលប៉ះពាល់នៃជំងឺកូវីដ១៩ អាជ្ញាធរបានផ្តល់ជំនួយបន្ទាន់ជូនដល់ពួកគាត់ និងអន្តរាគមន៍ផ្តល់ការឧបត្ថម្ភថវិកា សម្ភារ ដល់អ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា និងនៅតាមផ្ទះ ដែលអាជ្ញាធរមូលដ្ឋានបានរៀបចំ។លោក ហោ សេរីវឌ្ឍន៍ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងជាប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បានថ្លែងពីភាពរីករាយ ដោយទទួលបានដំណឹងថា បងប្អូនប្រជាពលរដ្ឋស្ទើរ៩០% ក្នុងខេត្តមណ្ឌលគិរី ដែលភាគច្រើនជាជនជាតិដើមភាគតិចបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ លោក ហោ សេរីវឌ្ឍន៍ បន្តថា ដោយការយកចិត្តទុកដាក់និងចង្អុលបង្ហាញពីឯកឧត្តម ហ៊ុន ម៉ាណែត មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បាននាំយកនូវអំណោយចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ រួមមាន៖ អង្ករ ១បេ (២៥ គីឡូ) មី ១កេស ត្រីខ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ កញ្ចប់ថ្នាំពេទ្យ និងម៉ាស ១កញ្ចប់ ជែលលាងដៃ ១ដប ទឹកសារ៉ូខ្ញីទឹកឃ្មុំ ១ប្រអប់ ច្រាស់ដុសធ្មេញ ១ដើម កន្ត្រៃកាត់ក្រចក ១ដើម និងសាប៊ូបោកសំលៀកបំពាក់កូនក្មេង ១ដប៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា