កំពង់ឆ្នាំង៖ ក្នុងឱកាសទិវា ប្រារព្ធពិធីខួប លើកទី១៧ នៃការគ្រងរាជសម្បត្តិ របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធព្រះរាជពីធីដ៏នក្ខត្តឬក្ស ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន សមាជិក ក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្រ្តីគណខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។ ឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិក សមាជិកា ចូលរួមក្នុងអង្គពិធីទាំងអស់ ក៏បានសូត្រមន្តប្រារព្ធកម្មវិធី តាមទំនៀមទម្លាប់តាមប្រពៃណីព្រះពុទ្ធសាសនា និងបានគោរពថ្វាយកន្ត្រកផ្កាថ្វាយព្រះពរ និងលំអោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី អោយមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ។ ចុងបញ្ចប់គណៈអធិបតីបានប្រគេនសាដកដល់ព្រះសង្ឃចំនួន ៩អង្គផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា