រសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង។ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ នាក់ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសព ក្នុង០១សព ទទួលបានថវិកាចំនួន ២,០០០,០០០រៀល។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនេះ គឺប្រគល់ឱ្យ រដ្ឋបាលឃុំ សង្កាត់ នាំយកថវិកាទាំងនេះ ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមកនេះ។ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផ្ទៀងផ្ទាត់ និងរៀបចំរបាយការណ៍អ្នកដែលស្លាប់ដោសារជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់។ ឯកឧត្តម ក៏បានបន្ថែមថាដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋចង់សាកសួរព័ត៌មាន ឬប្រឹក្សាយោបល់ទាក់ទងអ្នកមានជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់ព្យាបាលនៅតាមផ្ទះ ក្នុងក្រុង ស្រុក ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គឺត្រូវបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ក្នុងក្រុង ស្រុកនីមួយៗ ដោយដាក់លេខទំនាក់ទំនង ដើម្បីងាយដល់បងប្អូនប្រជាពលរដ្ឋ ចង់សាកសួរព័ត៌មាន។ តែប្រសិនបើធ្ងន់ធ្ងរគឺមិនអនុញ្ញាតឱ្យសម្រាកនៅតាមផ្ទះនៅទេ គឺត្រូវទៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា