ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសាកសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះមហាក្សត្រ ចែកជូនជនចាស់ជរាចំនួន ៤៦៥នាក់ ក្នុងទិវាមនុស្សចាស់ នៅស្រុកជលគិរី
Sun,03 October 2021 (Time 06:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 280នាក់)

កំពង់ឆ្នាំង៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លា តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង សម្រាប់ចែកជូនដល់ជនចាស់ជរាចំនួន ៤៦៥នាក់ ដែលមានជីវភាពក្រីក្រ និងគ្មានទីពឹង កំពុងជួបប្រទះការខ្វះខាត នៅឃុំចំនួន០៥ របស់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ (០១ តុលា) ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

ក្នុងពិធីនោះមានការចូលរួមពី ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងព្រះបរមរាជវាំង សមាជិកព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអាជ្ញាធរដែនដីចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យ យកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍បន្តថាៈ ថ្ងៃនេះគឺជាថ្ងៃទី១ តុលា ត្រូវនឹងថ្ងៃនៃការគោរពទិវាមនុស្សចាស់ ដោយមានព្រះទ័យយកចិត្តទុកដាក់ដល់ប្រជារាស្រ្តរបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាន នូវព្រះរាជអំណោយសម្រាប់បងប្អូនប្រជារាស្រ្តដែលមានវ័យចាស់ជរា សម្រាប់ជីវភាពប្រចាំថ្ងៃដើម្បីបំពេញនូវការខ្វះខាតនាពេលនេះ។

ព្រះរាជអំណោយដែលចែកជូនលោកយាយលោកតា ជាមនុស្សចាស់ជរា ទាំង៤៦៥នាក់នាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម, ឃីត១កញ្ចប់ (មានមុង១ ភូយ១ ក្រមា១ សារុង១), ម៉ាស១០បន្ទះ, មី២កេស, ត្រីខកំប៉ុង១យូ, អាវយឺត និងអាវរងា មានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងក្រុមគ្រួពេទ្យ ៥នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3380 នាក់
ម្សិលមិញ :
215 នាក់
សប្តាហ៍នេះ :
5827 នាក់
ខែនេះ :
31982 នាក់
3 ខែនេះ :
70494 នាក់
សរុប :
757291 នាក់