ព្រឹកថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ៣២០នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរពាក់ព័ន្ធ។ ឯកឧត្តមអភិបាល មានប្រសាសន៍កោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំ កាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងកាត់បន្ថយហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋខេត្តរបស់យើង។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តរបស់យើង ដែលបានចូលរួមយ៉ាងផុលផុសក្នុងសកម្មភាពបិទខ្ទប់ និងសកម្មភាពជាច្រើនទៀត ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យនាពេលកន្លងមក។ ទន្ទឹមនោះសម្តេចតេជោ បានផ្តល់ស្បៀងអាហារមករដ្ឋបាលខេត្តព្រះសីហនុ ចំនួន ៣២.០០០ឈុត សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងអំឡុងបិទខ្ទប់។ រាជរដ្ឋាភិបាលក៏ខិតខំរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស៊ាំកាត់បន្ថយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងបន្តចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ចំនួន ២៥.០០០នាក់សម្រាប់ខេត្តព្រះសីហនុ។ ដោយសារការដឹកនាំ និងដាក់ចេញនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីត្រឹមត្រូវច្បាស់លាស់ របស់សម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អ។ សូមឱ្យអ្នកស្ម័គ្រខេត្តព្រះសីហនុបន្តចូលរួមជាមួយសម្តេចតេជោ ក្នុងបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទទួលបានជោគជ័យបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជំងឺកូវីដ-១៩ បានអូសបន្លាយរយៈពេលពីរឆ្នាំមកនេះ នាំឱ្យយើងជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលារៀនឡើងវិញ ដោយផ្តោតលើថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មានសាលាចំនួន២៥ បានបើកដំណើរការរៀន និងបង្រៀនឡើងវិញដោយទទួលបានជោគជ័យ ហើយយើងនឹងបន្តបើកថ្នាក់ទី១០ និងថ្នាក់ទី១១ បន្ថែមទៀតក្រោយពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌរួច និងឈានទៅបន្តបើកសាលាបឋមសិក្សា និងមត្តេយ្យសិក្សាបន្ថែមទៀតនាពេលខាងមុខ។ ក្នុងនាមរដ្ឋបាលខេត្ត សូមចូលរួមអបអរសាទរសមិទ្ធផលថ្មីៗជាបន្តបន្ទាន់របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តក្រុងព្រះសីហនុចំនួន ៣២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា