ខេត្តកែប ៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២១។ថ្លែងក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងតែធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ និងឱកាសឆ្លងឆ្នាំសាកលជាដើម ដើម្បីជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច និងជាការរឹតចំណង កិច្ចសហការ សាមគ្គីគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ការសហការគ្នាល្អ ធ្វើអោយការងារទទួលបានលទ្ធផលល្អប្រសើរ ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ស្នើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ បន្តនូវប្រពៃណីដ៏ល្អប្រពៃនេះតទៅ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្ត របស់រារដ្ឋាភិបាលដែលបានដាក់ចេញ សំដៅបង្កើនជំនឿជឿជាក់លើការដឹកនាំ របស់រារដ្ឋាភិបាលមកលើប្រជាជន និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍខេត្តកែបឲ្យមានភាពរីកចម្រើនតទៅទៀត។ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា និងសម្ភារជាអនុស្សាវរីយ៍មួយចំនួនជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ផងដែរ៕ (រដ្ឋបាលខេត្ត)
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា