ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទេសរដ្ឋមន្ត្រី លី ធុជ ចុះសួរសុខទុក្ខបុគ្គលិកបោសសម្អាតមីនរបស់អង្គការ HALO Trust ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩
Tue,05 October 2021 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 415នាក់)

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៤ ខែតុលាឆ្នាំ២០២១នេះ បាន​អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បុគ្គលិកបោសសម្អាតមីនរបស់អង្គការ HALO Trust មានវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ និងចត្តាឡីស័ក ៥នាក់ ដើម្បី​រួម​​ចំណែក​កាត់​បន្ថយ​ការ​លំបាក​​ ក្នុង​អំឡុង​ពេលសម្រាកព្យាបាល នៅភូមិអង្រ្គង ​ឃុំសំរោង ស្រុក​ភ្នំ​ក្រវ៉ាញ​ ខេត្ត​ពោធិ៍សាត់​។

​ក្នុង​នាមសម្តេច​តេជោ​​ នាយករដ្ឋមន្ត្រី​ ដែល​ជាប្រធាន​អាជ្ញាធរ​មីន​​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​ និង​បុគ្គលិក​ HALO Trust ទាំងអស់​ ដែល​បាន​នឹង​កំពុង​បំពេញ​ការងារ​សកម្មភាព​មីន​មនុស្ស​ធម៌​យ៉ាង​សកម្ម​នៅ​កម្ពុជា​ សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​ និង​ជា​ទី​មោទនៈ​ ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​ និង​ចូល​រួម​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទី​ជនបទ​។

ឯកឧត្តមបន្តថា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ​-១៩​នៅ​កម្ពុជា​ ដែល​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​។ ទន្ទឹមនោះឯកឧត្តមទេសរដ្ឋមន្ត្រីសូម​ស្នើឲ្យ​បុគ្គលិក​ HALO Trust ទាំងអស់​ត្រូវ​បន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ រក្សា​អនាម័យ​ និង​ថែរក្សា​សុខភាព​ ជាពិសេស​ត្រូវ​បន្ត​អនុវត្តន៍​តាម​វិធានការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ «៣ការពារ​ ៣​កុំ​» ឲ្យ​បានខ្ជាប់ខ្ជួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1512 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6819 នាក់
ខែនេះ :
30522 នាក់
3 ខែនេះ :
108759 នាក់
សរុប :
1139107 នាក់