ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំពិនិត្យបញ្ជីបេក្ខជន និងបោះឆ្នោតស្ទាបស្ទង់ដើម្បីជ្រើសរើសក្រុមប្រប្រឹក្សាឃុំសំរោង អាណត្តិទី៥ ឆ្នាំ២០២២
Fri,08 October 2021 (Time 03:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 473នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម ចាន់ សារ៉ាន់ ប្រធានក្រុមការងារកណ្តាលចុះជួយឃុំសំរោង នៅថ្ងៃ០៨ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលចូលរួមជាគណៈអធិបក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យផ្គូរផ្គងបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសំរោង និងអង្គបោះឆ្នោតសម្រាប់បោះឆ្នោតស្ទាបស្ទង់ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក គង់ វស្សា អនុប្រធានប្រចាំការគណបក្សស្រុក លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំសំរោងស្រុកចន្ទ្រាជាច្រើនរូបផងដែរ។

ឯកឧត្តម ចាន់ សារ៉ាន់ បានមានប្រសាសន៍លើកថា ដើម្បីធានាដល់ការជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាពការងារ មានឥទ្ធិពលមានការគាំទ្រពីប្រជាពលរដ្ឋនិងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបក្សនៅមូលដ្ឋានឲបានល្អប្រសើរ។

ក្នុងឱកាសនោះឯកឧត្តម ចាន់ សាវ៉ាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ លោកលោកស្រីជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំរោងដោយសេចក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្ទ្រា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមប្រធានក្រុមការងារតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ឯកឧត្តម ចាន់ សាវ៉ាន់ សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1509 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6816 នាក់
ខែនេះ :
30519 នាក់
3 ខែនេះ :
108756 នាក់
សរុប :
1139104 នាក់