ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកទោសម្នាក់ ក្នុងចំណោម៧នាក់ដែលហែកគុករត់ នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានវិញ
Wed,10 November 2021 (Time 09:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 482នាក់)

ខេត្តស្ទឹងត្រែង ៖ អ្នកទោសម្នាក់ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយធ្វើសកម្មភាពលួចរត់ចេញពីពន្ធនាគារជាមួយបក្ខពួក៦នាក់ទៀត មានជនជាតិឡាវផងដែរ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានតាមប្រម៉ាញ់យ៉ាងសស្រាក់សស្រាំ ក្នុងរយៈពេល២ថ្ងៃ ក្រោយមានការលួចរត់ចេញពីពន្ធនាគារ ពីសំណាក់ក្រុមអ្នកទោស ដែលជាប់ទោសពីបទគ្រឿងញៀន និងឃាតកម្ម និងនៅក្នុងចំណោមនោះ មានអ្នកទោសជនជាតិឡាវម្នាក់ជាប់ទោសអស់១ជីវិតគឺជាមេខ្លោងជួញដូរគ្រឿងញៀន ។

តាមប្រភពបានឲ្យដឹងថា អ្នកទោសម្នាក់ដែលចាប់ខ្លួនបានវិញនោះ មានឈ្មោះ ទូច វ៉ាត់ អាយុ៤០ឆ្នាំ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀន ត្រូវបានចាប់ខ្លួននៅចន្លោះវេលាម៉ោង៦ទៅ៧ យប់ ក្នុងថ្ងៃទី៩វិច្ឆិកានេះ នៅចំណុច នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលសមត្ថកិច្ចសង្ស័យថា ទំនងមានអ្នកទោសចំនួន២នាក់លាក់ខ្លួននៅក្នុងក្រុង ។

បើតាមការសន្និដ្ឋានរបស់ជាជំហានដំបូងរបស់សមត្ថកិច្ច អ្នកទោសទាំង៧នាក់ ដែលបានទម្លុះជញ្ជាំងរបងពន្ធនាគាររត់ចេញនោះ គឺមិនទាន់ទៅទាំងអស់នោទេ ពីព្រោះអ្នកទោសម្នាក់ដែលចាប់ខ្លួនបានមកវិញនេះ ក៏នៅមិនឆ្ងាយពីពន្ធនាគារ នៅដែរ ។

គួរម្លឹកថា អ្នកទោសចំនួន៧នាក់បានទម្លុះជញ្ជាំងរបងពន្ធនាគាររត់គេចខ្លួនកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ វិច្ឆិកា ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ក្នុងនោះមានអ្នកទោសជនជាតិឡាវ៤នាក់ និងអ្នកទោសជនជាតិខ្មែរ៣នាក់ ។ រីឯអ្នកទោសម្នាក់ជាជនជាតិឡាវក្នុងចំណោមនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់១ជីវិតពីបទជួញដូរគ្រឿងញៀន និងអ្នកទោសជនជាតិខ្មែរម្នាក់ផងដែរក្នុងចំណោមនោះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទឃាតកម្ ម(លួចមានស្ថានទម្ងន់ទោស) ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1701 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
7008 នាក់
ខែនេះ :
30711 នាក់
3 ខែនេះ :
108948 នាក់
សរុប :
1139296 នាក់