ខេត្តមណ្ឌលគិរី ៖ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។សិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងមានការអញ្ជើញចូលរួមជាសិក្ខាកាមចំនួន១៦៦រូប រួមមានលោក រ៉ា មុនទ័រហ្សង់ អ្នកជំនាញអន្តរជាតិ យូណេស្កូមកពីប្រទេសហ្វីលីពីន និងជានាយកវិទ្យាស្ថានអ្នកកាសែត និងសារគមនាគមន៍អាស៉ី ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត លោកលោកស្រីជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។សិក្ខាសាលាមានគោលបំណងផ្សព្វផ្សាយពីព្រំដែននៃការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាការលើកយកពីបញ្ហាប្រឈមនានា ក្នុងការបំពេញការងាររបស់អ្នកកាសែត ដោយតំណាងអ្នកកាសែត និងការឡើងផ្តល់នូវបទបង្ហាញស្តីពីក្របខណ្ឌច្បាប់ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដល់សិក្ខាកាមដោយវាគ្មិនជាតិ និងអន្តរជាតិផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា