ខេត្តស្ទឹងត្រែង ៖ អ្នកទោសចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចបន្តតាមប្រម៉ាញ់ចាប់បានមកវិញហើយ ក្រោយពួនសម្ងំលាក់ខ្លួនតាមព្រក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងរយៈពេល១សប្តាហ៍មកនេះ ។ បើគិតត្រឹមវេលាម៉ោង១១ ព្រឹក ក្នុងថ្ងៃទី១៧វិច្ឆិកានេះ សមត្ថកិច្ចចាប់បានអ្នកទោស២នាក់ចុងក្រោយខាងលើនេះ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ។បើតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចស្ថិតក្នុងសកម្មភាពតាមចាប់ខ្លួនអ្នកទោសនោះបានប្រាប់ថា អ្នកទោសចំនួន២នាក់ដែលចាប់បានក្នុងពេលនេះ គឺជាអ្នកទោសចុងក្រោយ ក្នុងចំណោមអ្នកទោសទាំង៧នាក់ ហើយសមត្ថកិច្ចតាមចាប់បាន៥នាក់បន្តបន្ទាប់គ្នា ។គួររំលឹកថា ក្រុមអ្នកទោសចំនួន៧នាក់ដែលធ្វើសកម្មភាព ទម្លុះជញ្ជាំងរបងពន្ធនាគារនាំគ្នារត់គេចខ្លួន កាលពីវេលាទាបភ្លឺក្នុងថ្ងៃទី៨ វិច្ឆិកាកន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានបន្តបន្ទាប់មកវិញបានទាំង៧នាក់គ្រប់ចំនួនវិញអស់ហើយ។ ដោយអ្នកទោសទាំង២នាក់ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះមានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងឈ្មោះ សៀន ខន (ជនជាតិឡាវ) ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា