ប្រកាសទទួលស្គាល់សាខាបក្ស និងគណៈកម្មាធិការបក្ស គណបក្សក្រុមហ៊ុនដូវទៀង ចំណុះកម្មាធិការគណបក្សខេត្ត នៅឃុំស្វាយជ្រះ ស្រុកស្នួល
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តក្រចេះ និងលោកជំទាវ នាព្រឹកថ្ងៃ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រកាសទទួលស្គាល់សាខាបក្ស និងគណៈកម្មាធិការបក្ស គណបក្សក្រុមហ៊ុនដូវទៀង ចំណុះគណៈកម្មាធិការបក្សខេត្ត នៅឃុំស្វាយជ្រះ ក្នុងស្រុកស្នួល ខេត្តក្រចេះ។
ក្នុងពីធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលរងខេត្ត និងជាប្រធានការងារគណៈកម្មាធិការយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកស្នួល ឯកឧត្តម ធុន គ្រី គណៈអចិន្រ្តៃគណបក្សប្រជជនកម្ពុជាខេត្តក្រចេះ និងលោក លោកស្រីរួមនិងសមាជិកសមាជិកាជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រសូតពីប្រជាជនកម្ពុជា មានអាយុកាលដ៏យូរលង់មកហើយ និងជាគណបក្សចាស់ទុំផ្នែកនយោបាយ ដែលបច្ចុប្បន្នដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ ដូចនេះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណបក្សប្រជាជននៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តក្រចេះ សូមអនុវត្តតាមគោលការណ៍ និងនយោបាយរបស់សម្តេចប្រធានគណបក្ស ហើយខិតខំបំរើនូវផលប្រយោជន៍ប្រជាជន ដោយឈរលើគោលការណ៍យោគយល់ អធ្យាស្រ័យ ហើយគោរពស្រលាញ់ឈរលើគោលការណ៍ច្បាប់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិកសមាជិការបស់គណបក្សប្រជាជនទាំងអស់ចាប់ពេលនេះតទៅត្រូវបន្តខិតខំធ្វើគ្រប់កិច្ចការតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានជាធរមាន ដោយចាត់ទុកកិច្ចការនេះជាកត្តាសំខាន់មួយក្នុងរក្សាប្រៀបឈ្នះ តាមលិខិតបទដ្ឋានគតិយុត្តិ ដើម្បីសម្រេចបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ និងបន្តជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាឆ្នាំ២០២៣ទៀត៕