ខេត្តកែប ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨ -២០ ខែវិច្ឆិកា ឆ្នាំ ២០២១ គោលដៅឆ្នេរសមុទ្រ និងកោះនៅក្នុងខេត្តកែបមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ គឺមានចំនួនដល់ទៅជាង៧៥,០០០នាក់ឯណោះ ពោលគឺឈរលើលំដាប់ទី៥ ក្នុងចំណោមរាជធានី-ខេត្តដែលមានភ្ញៀវចូលទស្សនាច្រើនជាងគេ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឲ្យដឹងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន ៧៥,៨៦៥នាក់ ធៀបនឹងឆ្នាំ២០២០ កើនឡើង ១០០.៦៧% ភ្ញៀវទេសចរ ជាតិមាន ចំនួន ៧៥,១៩៨នាក់ ធៀបនឹងឆ្នាំ២០២០ កើនឡើង ១០០.២១% និងភ្ញៀវទេសចរ បរទេស មានចំនួន ៦៦៧នាក់ ធៀបនឹងឆ្នាំ២០២០ កើនឡើង១៧០% ។ សម្រាប់មធ្យោបាយធ្វើដំណើររថយន្តសរុបចំនួន៩,១៣៩គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៥,៥២៧គ្រឿង រថយន្តមធ្យមចំនួន៣,៥២៦គ្រឿង និងរថយន្តធំចំនួន៨៦គ្រឿង ។ឯកឧត្តមបន្តថា ក្នុងភូមិសាស្ត្រខេត្កកែប មានស្ថានភាពល្អប្រសើរណាស់ ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិផងដែរ ពោលគឺមិនមានគ្រោះថ្នាក់ ឬឧប្បត្ដិហេតុអ្វីកើតឡើងជាយថាហេតុគួរឲ្យកត់សម្គាល់នោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា